ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី យាង​មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​និវត្តន៍​ពី​ទីក្រុង​ប៉​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​ម៉ោង​ប្រមាណ ៤​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឥស្សរជន​ថ្នាក់ដឹកនាំ​កំពូលៗ បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​រួមមាន​៖ សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ និង​ព្រះរាជវង្សានុវង្ស រួមទាំង​សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​ នៅមុខព្រះបរមរាជវាំង ក៏មានប្រជាពលរដ្ឋ និងមន្ត្រីរាជការ ឈរចាំ​ទទួល​ព្រះអង្គទាំងទ្វេផងដែរ​។

​សូម​រមឹ្ល​កថា ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​ន​រោ​ត្ដម សីហមុនី និង​ព្រះ​មាតា​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។  

​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម XI JINPING ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នូវ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។ ពិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​វិមាន​ប្រជាជន​ចិន ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​

អត្ថបទដែលជាប់ទាក់ទង
លោកស្រី Kamala Harris បង្កើតប្រវត្តិសាស្ត្រថ្មីដោយនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
BREAKING NEWS: លោក ដូណាល់ ត្រាំ បដិសេធទាត់ចោលជ័យជម្នះរបស់លោក ចូ បៃដិន ហើយប្រកាសតវ៉ាតាមផ្លូវច្បាប់
ព័ត៌មានជាតិ
BREAKING NEWS: លោក ចូ បៃដិន បានឈ្នះជាប្រធានាធិបតីអាមេរិកហើយ!
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ US៖ លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅរដ្ឋសំខាន់ៗបន្ថែមទៀត
ព័ត៌មានជាតិ
TOP NEWS: ប្រធានបុគ្គលិកនៃសេតវិមានរបស់ប្រធានាធិបតីអាមេរិកធ្វើតេស្តវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំវិធានការបន្ទាប់ពីរកឃើញថា អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស ហុងគ្រី រកឃើញវិជ្ជមានកូវីដ១៩ ( សូមស្តាប់សំឡេងជា Video)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី