ការបោះឆ្នោតនៅ US៖ លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅរដ្ឋសំខាន់ៗបន្ថែមទៀត​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ លោក ចូ បៃដិន បានកំពុងបន្តនាំមុខនៅរដ្ឋ៣ថ្មីទៀតក្នុងចំណោមរដ្ឋដែលកំពុងរាប់សន្លឹកឆ្នោតគឺរដ្ឋ Pennsylvania, Georgia និង Nevada។ ការរាប់សន្លឹកឆ្នោតនៅតែដំណើរការនៅក្នុងរដ្ឋចំនួន៥គឺរដ្ឋ Alaska, Georgia, North Carolina, Nevada, និង Pennsylvania។ រហូតមកដល់ពេលនេះ សម្លេងឆ្នោតប្រហែល១៤០លាន ត្រូវបានគេរាប់ហើយ។

ទាំងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ត្រូវការសន្លឹកឆ្នោតបោះឆ្នោតចំនួន២៧០សំឡេង ដើម្បីឈ្នះតំណែងប្រធានាធិបតី។ លោក ចូ បៃដិន កំពុងនាំមុខ២៦៤សំឡេង ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបាន២១៤សំឡេង។ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានព្រមានគូប្រជែងគឺលោក ចូ បៃដិន មិនឱ្យប្រកាសជ័យជម្នះទេ ដោយចាត់ទុកថាជា «ការអះអាងខុស» ហើយថាសេតវិមាននិងព្រមានចាត់នីតិវិធីច្បាប់។ បាតុកម្មតវ៉ាប្រឆាំងលទ្ធផលឆ្នោត និងការការពារសន្លឹកឆ្នោតបានកំពុងផ្ទុះឡើងពេញសហរដ្ឋអាមេរិក ហើយកន្លែងខ្លះបានឈានដល់ «កុប្បកម្ម»៕


អត្ថបទដែលជាប់ទាក់ទង
អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ​ផ្ញើសារទៅលោក ចូ បៃឌិន ពោរពេញដោយអត្ថន័យ ​
ព័ត៌មានជាតិ
TOP NEWS: ​មេដឹកនាំពិភពលោកសំខាន់ៗ​ ផ្ញើសារអបអរសាទរជ័យជម្នះ លោក ចូ បៃដិន​
ព័ត៌មានជាតិ
ឯកឧត្ដម ស ថេត អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៣៥៤គ្រួសារ រស់នៅសង្កាត់បឹងទំពុនទី១
ព័ត៌មានជាតិ
លោកស្រី Kamala Harris បង្កើតប្រវត្តិសាស្ត្រថ្មីដោយនឹងក្លាយជាអនុប្រធានាធិបតីស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
BREAKING NEWS: លោក ដូណាល់ ត្រាំ បដិសេធទាត់ចោលជ័យជម្នះរបស់លោក ចូ បៃដិន ហើយប្រកាសតវ៉ាតាមផ្លូវច្បាប់
ព័ត៌មានជាតិ
BREAKING NEWS: លោក ចូ បៃដិន បានឈ្នះជាប្រធានាធិបតីអាមេរិកហើយ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី