អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ​ផ្ញើសារទៅលោក ចូ បៃឌិន ពោរពេញដោយអត្ថន័យ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អាមេរិក)៖ ក្រោយទទួលបានជ័យជម្នះជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ មានថ្នាក់ដឹកនាំនៅប្រទេសមហាអំណាចបន្តបន្ទាប់បានផ្ញើសារអបអរសាទរទៅកាន់លោក ចូ បៃឌិន។ ក្នុងនោះដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍ លោក បារ៉ាក់ អូបាម៉ា ដែលជាអតីតប្រធានាធិបតីអាមេរិកទី ៤៤ ដ៏មានប្រជាប្រិយភាពបានផ្ញើសារយ៉ាងវែងអន្លាយមួយពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ចូ បៃឌិន។

ខាងក្រោមនេះ ជាសារទាំងស្រុងដែលសម្រួលទៅជាភាសាខ្មែរ៖

ខ្ញុំមិនអាចមានមោទកភាព ចំពោះការអបអរសាទរប្រធានាធិបតីបន្ទាប់របស់យើងគឺលោក Joe Biden និង ស្ត្រីទីមួយរបស់យើងគឺលោកស្រី Jill Biden។ ខ្ញុំក៏មិនគួរឱ្យមានមោទកភាពដើម្បីអបអរសាទរ លោកស្រី Kamala Harris និង Doug Emhoff សម្រាប់ការបោះឆ្នោតរបស់លោកស្រី Kamala ក្នុងនាមជាអនុប្រធានប្រធានាធិបតីបន្ទាប់របស់យើង។

នៅក្នុងការបោះឆ្នោតនេះគឺនៅក្រោមកាលៈទេសៈ បទពិសោធន៍ដែលមិនធ្លាប់ជួបប្រទះ តួលេខនៃជនជាតិអាមេរិកកាំងដែលធ្វើការបោះឆ្នោតដែលមិនធ្លាប់មាន។ រាល់សន្លឹកឆ្នោតដែលត្រូវបានគេរាប់ ហើយប្រធានាធិបតី និងអនុប្រធានាធិបតីដែលជាប់ឆ្នោតគឺជាការទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រដែលជាការសម្រេចចិត្តរបស់ជនជាតិអាមេរិកកាំងទាំងអស់។

យើងមានសំណាងណាស់ដែលលោក Joe Biden ទទួលបានអ្វីដែលត្រូវធ្វើដើម្បីក្លាយជាប្រធានាធិបតីដែលគាត់បានត្រៀមខ្លួនរួចជាស្រេចនៅលើផ្លូវដែលគាត់ត្រូវដើរ។ ការឈានជើងចូលទៅកាន់សេតវិមាននៅខែមករា ខាងមុខនេះគាត់នឹងជួបប្រទះនូវបញ្ហាជាច្រើនដែលមិនធ្លាប់មាន ដែលប្រធានាធិបតីពីមុនៗមិនធ្លាប់ជួបប្រទះ ក្នុងនោះមានដូចជា ជំងឺរាតត្បាតរីករាលដាល សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌មិនស្មើភាព ប្រជាធិបតេយ្យដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ និងកត្តាអាកាសធាតុកំពុងជួបគ្រោះថ្នាក់។

ខ្ញុំដឹងថាគាត់នឹងធ្វើការងារនេះយ៉ាងល្អបំផុត និងបម្រើនូវផលប្រយោជន៍ចំពោះប្រជាជនអាមេរិកគ្រប់រូបបន្ទាប់ពីលោកបានឈ្នះឆ្នោត។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តឱ្យជនជាតិអាមេរិកទាំងអស់ផ្តល់ឱ្យគាត់នូវឱកាស និងផ្តល់ការគាំទ្រដល់គាត់។ លទ្ធផលនៃការបោះឆ្នោតនៅគ្រប់កម្រិតបង្ហាញថាប្រទេសនៅតែបែកបាក់គ្នាយ៉ាងជ្រាលជ្រៅ និងជូរចត់។ វាមិនមែនអាស្រ័យទៅលើលោក Joe និងលោកស្រី Kamala ប៉ុណ្ណោះទេ ប៉ុន្តែយើងម្នាក់ៗត្រូវបំពេញតួនាទីរបស់យើងដើម្បីឈោងទៅរកសុខមាលភាព ការចេះស្ដាប់អ្នកដទៃ កាត់បន្ថយភាពក្ដៅក្រហាយ ការខឹងសម្បារ និងស្វែងរកមូលដ្ឋានរួមដែលត្រូវឆ្ពោះទៅមុខ។ ពួកយើងត្រូវចងចាំថាយើងជាប្រជាជាតិតែមួយនៅក្រោមព្រះ។

ចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានធ្វើការរៀបចំ និងស្ម័គ្រចិត្តពីសំណាក់ជនជាតិអាមេរិកាំងទាំងអស់ដែលបានចូលរួមតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ និងអ្នករាល់គ្នាដែលបានបោះឆ្នោតជាលើកដំបូង។ យ៉ាងណាក្ដីការខិតខំរបស់អ្នកទាំងអស់គ្នានាំឱ្យមានភាពចម្រូងចម្រាស់ខ្លះ តែសូមទាំងអស់គ្នារីករាយនឹងលទ្ធផលនៅពេលនេះ។ ខ្ញុំដឹងថាវាអាចនឿយហត់ ប៉ុន្តែដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យនេះស្ថិតស្ថេរ វាទាមទារភាពជាពលរដ្ឋសកម្មរបស់យើង និងផ្តោតការយកចិត្តទុកដាក់លើបញ្ហានានា មិនត្រឹមតែក្នុងរដូវកាលបោះឆ្នោតប៉ុណ្ណោះទេ តែគ្រប់ពេលវេលាទាំងអស់។

លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវការយើងទាំងអស់គ្នាជាងពេលណាៗទាំងអស់។ ហើយលោកស្រី Michelle និងខ្ញុំនឹងរង់ចាំគាំទ្រប្រធានាធិបតី និងស្ត្រីដំបូងរបស់យើង ទោះយ៉ាងណាយើងអាចធ្វើបាន៕

អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ អបអរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព ​នៅខេត្តបាត់ដំបង ​ខណៈសំណុំរឿងបានបិទបញ្ចប់​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ​បន្ទាប់ពីមាន​ករណីស្លាប់មេធាវីម្នាក់ក្នុងមន្ទីរពេទ្យ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ​ប្រាប់ប្រជាពលរដ្ឋថាពេលនេះ ​សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ​កំពុងមានសុខភាពល្អប្រសើរ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ម្នាក់ទៀត ​ជាអង្គរក្សខ្មែរការពារផ្ទាល់គណៈប្រតិភូហុងគ្រី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី