ក្រសួងសុខាភិបាល ​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ម្នាក់ទៀត ​ជាអង្គរក្សខ្មែរការពារផ្ទាល់គណៈប្រតិភូហុងគ្រី​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ លើបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់គណៈប្រតិភូហុងគ្រី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជាមានរមាស់បំពង់ក និងក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ​-១៩។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបន្តថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និងវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ (ដែលជាការធ្វើតេស្តលើកទី២ ជាអង្គរក្សការពារផ្ទាល់)។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាប ជូនខាងលើនេះ) មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី២។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធ ផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធផល ធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកសំណាកសម្រាប់ធ្វើតេស្តរកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមការបរិច្ឆេទ៖ លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា, លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា និងលើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា។

សូមជម្រាបដែរថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧នាក់៕

អត្ថបទដែលជាប់ទាក់ទង
សមាជិក សមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៦៧ ទិវាឯករាជ្យជាតិ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ អបអរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព ​នៅខេត្តបាត់ដំបង ​ខណៈសំណុំរឿងបានបិទបញ្ចប់​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ​បន្ទាប់ពីមាន​ករណីស្លាប់មេធាវីម្នាក់ក្នុងមន្ទីរពេទ្យ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ​ប្រាប់ប្រជាពលរដ្ឋថាពេលនេះ ​សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ​កំពុងមានសុខភាពល្អប្រសើរ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី