សមាជិក សមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៦៧ ទិវាឯករាជ្យជាតិ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ មុនមួយថ្ងៃនៃទិវាឯករាជ្យជាតិ៩វិច្ឆិកា គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលរួមដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ជារៀងរាល់ឆ្នាំ មុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ៩វិច្ឆិកា ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភាទាំងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និង ថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ព្រឹកស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងអញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលជាខួបលើកទី៦៧ នៅវិមានឯករាជ្យ៕

អត្ថបទដែលជាប់ទាក់ទង
ស្ត្រីទី១សហរដ្ឋអាមេរិក​ ជាគ្រូបង្រៀន ​និងមានបំណងចង់លើកតម្កើងវិស័យអប់រំនៅអាមេរិកឲ្យបានល្អជាងមុន​
ព័ត៌មានជាតិ
BREAKING NEWS: ​ក្រសួងអប់រំ សម្រេចបិទស្តាតអូឡាំពិក និងមិនឲ្យមានសកម្មភាពលេងកីឡា ​ឬហាត់ប្រាណគ្រប់ប្រភេទ ​ជាបណ្តោះអាសន្ន ​
ព័ត៌មានជាតិ
BREAKING NEWS: ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល
ព័ត៌មានជាតិ
BREAKING NEWS: រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកំសាន្ត រោងកុន និងសារមន្ទីរ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ
ព័ត៌មានជាតិ
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី