សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅក្នុងបរិវេណ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃសុក្រទី០៦ ដល់ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អាជ្ញាធររាជធានីភ្នំពេញគ្រប់ជាន់ថ្នាក់ សមាជិក សមាជិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា គ្រូបង្វឹក កីឡាករ កីឡាការនី ព្រមទាំងសារព័ត៌មានជាច្រើនរូបផងដែរ។

នាឱកាសនោះ សម្ដេចក្រឡហោម ស ខេង មានប្រសាសន៍ថា «ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ គរុគុណ ឆ្នាំ២០២០ នារសៀលនេះ គឺជាការប្រកួតមួយដ៏មានសារៈសំខាន់ ដើម្បីហ្វឹកហាត់សមត្ថភាពរបស់យើង ដើម្បីត្រៀមសម្រាប់ការប្រកួតនានា ជាពិសេស ការប្រកួតស៊ីហ្គែម នៅប្រទេសកម្ពុជានាឆ្នាំ២០២៣ខាងមុខ»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានរៀបរាប់ថា នាពេលកន្លងមក កីឡាប៉េតង់របស់កម្ពុជា ទទួលបានពានរង្វាន់ច្រើនជាងគេនៃកីឡាផ្សេងៗ ដូចជា ៖ មេដាយមាស មេដាយប្រាក់ និងមេដាយសំរិត ទាំងនេះធ្វើឲ្យកម្ពុជា មានការទទួលស្គាល់ និងកោតសរសើរពីឆាកអន្ដរជាតិ ដូច្នេះ កីឡាប៉េតង ក៏ជាការរួមចំណែកលើកកម្ពស់កម្ពុជាផងដែរ។

សូមជម្រាបថា ការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ”នេះឡើងក្នុងគោលបំណងដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុង ការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។

លើសពីនេះទៀត វិញ្ញាសាដែលដាក់ឱ្យប្រកួតនៅក្នុងឆ្នាំ២០២០នេះមានចំនួន៨ និងមានការប្រកួតសរុបចំនួន ៣១៨ប្រកួត និងមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤៧៨នាក់។ វិញ្ញាសាប្រកួតទាំង៨នោះរួមមាន៖ បុរស (ពានធំ) ៣នាក់ ទល់៣នាក់ (បម្រុង ១ នាក់), នារី ៣នាក់ទល់៣នាក់ (បម្រុង១ នាក់), យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០ ២) យុវនារី ១៨ឆ្នាំចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២)។

ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង), យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥), យុវនារី ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥, សមាគមនារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង៕

អត្ថបទដែលជាប់ទាក់ទង
សម្ដេចតេជោហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
ព័ត៌មានជាតិ
ស្ត្រីទី១សហរដ្ឋអាមេរិក​ ជាគ្រូបង្រៀន ​និងមានបំណងចង់លើកតម្កើងវិស័យអប់រំនៅអាមេរិកឲ្យបានល្អជាងមុន​
ព័ត៌មានជាតិ
BREAKING NEWS: ​ក្រសួងអប់រំ សម្រេចបិទស្តាតអូឡាំពិក និងមិនឲ្យមានសកម្មភាពលេងកីឡា ​ឬហាត់ប្រាណគ្រប់ប្រភេទ ​ជាបណ្តោះអាសន្ន ​
ព័ត៌មានជាតិ
BREAKING NEWS: ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល
ព័ត៌មានជាតិ
BREAKING NEWS: រាជរដ្ឋាភិបាលសម្រេចបិទ KTV ក្លឹបកំសាន្ត រោងកុន និងសារមន្ទីរ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ
ព័ត៌មានជាតិ
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី