សម្ដេចតេជោហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា”ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ”។

​ប្រមុខរាជរដ្ឋាភិបាល បានសរសេរលើកឡើងទៀតថា”ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​”៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងទេសចរណ៍ ណែនាំដល់អភិបាលរាជធានី ខេត្ត ​បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត ​និងចុះត្រួតពិនិត្យជាប្រចាំឲ្យមានប្រសិទ្ធភាព​
ព័ត៌មានជាតិ
សោកស្តាយខ្លាំង! ប្រទះឃើញ ​សត្វផ្សោតវង្វេងពីហ្វូងមួយក្បាល ស្លាប់តាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​
ព័ត៌មានជាតិ
ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នេះ ប្រារព្ធ​ឡើង​ដោយ​ការការពារ​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ៩៤៤​នាក់​
ព័ត៌មានជាតិ
ប្រធានGRAអំពាវនាវឲ្យភ្នាក់ងារអចលនទ្រព្យអាជីព គួរសិក្សាអំពីគម្រោងអចលនទ្រព្យឲ្យបានច្បាស់លាស់
ព័ត៌មានជាតិ
កូ​វីដ​១៩ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ មកពី​ជប៉ុន រកឃើញ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី