សោកស្តាយខ្លាំង! ប្រទះឃើញ ​សត្វផ្សោតវង្វេងពីហ្វូងមួយក្បាល ស្លាប់តាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ត្បូងឃ្មុំ)៖ អង្គការ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ (WWF) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងថា សត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញស្លាប់ នៅក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

អង្គការ​ WWF បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះកាលពីថ្ងៃម្សិលមិញ នៅតាមបណ្តោយច្រាំងទន្លេ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ក្រោយពីទទួលបានរបាយការណ៍នៃឧបទ្ទវហេតុនេះ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលទីនោះត្រូវបានកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានការពារយ៉ាងត្រឹមត្រូវល្អ ដើម្បីធានាថាគ្មានការរំខានដល់សាកសពរបស់សត្វផ្សោតរហូតដល់មន្រ្តីជំនាញ និងអ្នកវិទ្យាសាស្រ្តអញ្ជើញទៅដល់។

បើតាមអង្គការ​ WWF ការវិភាគបឋមលើសាកសពសត្វផ្សោតបានបង្ហាញថា សត្វផ្សោតដែលស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ។ ក្រុមជំនាញមិនអាចបញ្ជាក់ពីទម្ងន់របស់វាបានទេ ហើយក៏មិនបានរកឃើញថាមានសញ្ញានៃការរងរបួសលើរាងកាយ ឬស្លាកស្នាមពីការជាប់នឹងមងនេសាទទេ ដោយហេតុថាសាកសពមានស្ថានភាពរលួយខ្លាំង។

ផ្អែកតាមរបាយការណ៍បឋម ក្រុមជំនាញបានសន្និដ្ឋានថា សត្វផ្សោតមួយក្បាលនេះបានហែលចេញពីទីជម្រករបស់វានៅក្នុងខេត្តក្រចេះ វង្វេងរហូតដាច់សង្វែងពីហ្វូងរបស់វា ហើយថាសត្វផ្សោតមួយក្បាលនេះអាចស្លាប់ដោយធម្មជាតិ ពោលគឺដោយសារវាមានអាយុចាស់។ 

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាសត្វផ្សោតមួយក្បាលនេះមានវត្តមាននៅក្នុងកំណត់ត្រានៃជំរឿនសត្វផ្សោតចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២០។ អ្នកវិទ្យាសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថា សត្វផ្សោតអ៊ីរ៉ាវ៉ាឌីអាចរស់នៅ រហូតដល់ចន្លោះអាយុពី ២៨ ទៅ ៣០ ឆ្នាំ នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។ 

អង្គការ WWF សូមថ្លែងអំណរគុណដល់រដ្ឋបាលជលផល ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងភូមិ ឃុំ និងស្រុកខាងលើ បុគ្គលិកអង្គការ WWF ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតដែលបានចូលរួមក្នុងការងារនេះ ចាប់តាំងពីការផ្តល់របាយការណ៍ដំបូង រហូតដល់ចុះពិនិត្យនិងសកម្មភាពការងារបន្ទាន់ទាំងអស់នេះ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២»
ព័ត៌មានជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជំរុញឱ្យចំណងទាក់ទងចិន - អាស៊ាន ត្រូវតែពង្រឹងសម្រាប់ស្ថិរភាព និងវិបុលភាពក្នុងតំបន់
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០
ព័ត៌មានជាតិ
ពានរង្វាន់ នាយកប្រតិបត្តិល្អបំផុត នៅក្នុងប្រទេសអាស៊ាន សម្រាប់អភិបាលកិច្ចសាជីវកម្ម និងឧត្តមភាពនៃការគ្រប់គ្រង
ព័ត៌មានជាតិ
BREAKING NEWS: មន្ត្រីទូត និងបុគ្គលិក ៤នាក់ ​នៃស្ថានទូតកម្ពុជានៅបារាំង ឆ្លងជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ណែនាំដល់អភិបាលរាជធានី ខេត្ត ​បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត ​និងចុះត្រួតពិនិត្យជាប្រចាំឲ្យមានប្រសិទ្ធភាព​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី