BREAKING NEWS: មន្ត្រីទូត និងបុគ្គលិក ៤នាក់ ​នៃស្ថានទូតកម្ពុជានៅបារាំង ឆ្លងជំងឺកូវីដ១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងការបរទេស នៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានផ្ទុកកូវីដ-១៩។

ក្រសួងបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។

ក្រៅពីនេះស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។

ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង
​ខេត្តកោះកុង ប្រារព្ធពិធីមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ព័ត៌មានជាតិ
ខេត្តកំពង់ធំ ចូលរួម​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២»
ព័ត៌មានជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជំរុញឱ្យចំណងទាក់ទងចិន - អាស៊ាន ត្រូវតែពង្រឹងសម្រាប់ស្ថិរភាព និងវិបុលភាពក្នុងតំបន់
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០
ព័ត៌មានជាតិ
ពានរង្វាន់ នាយកប្រតិបត្តិល្អបំផុត នៅក្នុងប្រទេសអាស៊ាន សម្រាប់អភិបាលកិច្ចសាជីវកម្ម និងឧត្តមភាពនៃការគ្រប់គ្រង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី