ក្រសួងទេសចរណ៍ ណែនាំដល់អភិបាលរាជធានី ខេត្ត ​បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត ​និងចុះត្រួតពិនិត្យជាប្រចាំឲ្យមានប្រសិទ្ធភាព​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានចេញលិខិតជម្រាបទៅអភិបាលរាជធានី ខេត្ត បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន)។

លិខិតរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​ ក្រសួង​ទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ក្នុងការបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងមានការចុះត្រួតពិនិត្យជាប្រចាំ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ណែនាំឲ្យអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព រហូតដល់មានការជូនដំណឹងជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង
ខេត្តកំពង់ធំ ចូលរួម​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២»
ព័ត៌មានជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជំរុញឱ្យចំណងទាក់ទងចិន - អាស៊ាន ត្រូវតែពង្រឹងសម្រាប់ស្ថិរភាព និងវិបុលភាពក្នុងតំបន់
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០
ព័ត៌មានជាតិ
ពានរង្វាន់ នាយកប្រតិបត្តិល្អបំផុត នៅក្នុងប្រទេសអាស៊ាន សម្រាប់អភិបាលកិច្ចសាជីវកម្ម និងឧត្តមភាពនៃការគ្រប់គ្រង
ព័ត៌មានជាតិ
BREAKING NEWS: មន្ត្រីទូត និងបុគ្គលិក ៤នាក់ ​នៃស្ថានទូតកម្ពុជានៅបារាំង ឆ្លងជំងឺកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី