សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ខួប​ទី​១៧ នៃ “​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ គឺជា​ខួប​ទី​១៧ ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចុះបញ្ជី “​របាំ​ព្រះរាជ​ទ្រព្យ​” គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មកហើយ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ក្នុង​សា​រលើ​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា “​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ របាំ​ក្បាច់​ខ្មែរ​បុរាណ ឬ របាំ​ព្រះរាជ​ទ្រព្យ​នេះ មាន​ភាពល្បីល្បាញ​ខាង​មាន​កាយវិកា​ទន់ភ្លន់ គួរឱ្យ​ចង់​គយគន់ និង មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។ របាំ​ព្រះរាជ​ទ្រព្យ របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយវិកា ក្បាច់ និង មនោ​ស​ញ្ចោ​ត​នា យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្ត​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជា​ក់ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង ជា​ពួក (​ជ​ហៀ​រា​លេ​) ដែលមាន តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផងដែរ​។​

សូម​រម្លឹកថា ចាប់តាំងពី​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០១៨ កម្ពុជា មានសម្បត្តិ​បេតិកភណ្ឌ ចំនួន ៨ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ រួមមាន​៖ 

១. ប្រាសាទអង្គរវត្ត ត្រូវបាន​ចុះ​នៅក្នុង​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

២. របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ចុះ​ជាស​មុ្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។​

៣. ល្ខោនស្បែក​ធំ ត្រូវបាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥​។​

៤. ប្រាសាទព្រះវិហារ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨​។​

៥. ល្បែង​ទាញព្រ័ត្រ ត្ឬូ​វ​បាន​ចុះបញ្ជី​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥

៦. ចាប៉ីដងវែង បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

៧. ប្រាសាទសំបូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​។​

៨. ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលរាជធានីភ្នំពេញ ​គោះជួងជាលើកទី២ ​ប្រកាសឲ្យប្រជាពលរដ្ឋ​គ្រប់បណ្ដាខណ្ឌ ​សង្កាត់ទាំងអស់ ​បន្តការប្រុងប្រយ័ត្នខ្ពស់ ​និងការពារខ្លួនពី​ជំងឺកូវីដ១៩
ព័ត៌មានជាតិ
​ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តនាំយកពូជស្រូវ និងស្បៀង ​ចែកជូនដល់ប្រជាកសិករជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​យាង​និវត្តន៍​មកដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
UNESCO ​បង្ហាញកម្ពុជាពីកម្មវិធី GO-SPIN ​សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល ​និងចងក្រងវិស័យវិទ្យាសាស្ត្រ ​
ព័ត៌មានជាតិ
ប្រធានាធិបតីចិន៖ ​ព្រះរាជវង្សានុវង្សកម្ពុជា ​បានដើរតួនាទីយ៉ាងសំខាន់ ​និងមិនអាចជំនួសបាន​ ក្នុងចំណងមិត្តភាពចិន-កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​នាំយកពូជស្រូវ ​និងស្បៀង ​ចែកជូនដល់ប្រជាកសិករជិត ​២ម៉ឺនគ្រួសារ​ នៅខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី