សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា លើមាត្រា ៨, ៩, ១០ ,១១ នៃជំពូកទី០៣ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅអង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រាទី៧ នៃជំពូកទី៣។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ថា ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលលច្បាប់ នេះចូលជាធរមានហើយក៏ដោយ។

សូមបញ្ជាក់ថា មុនពេលក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងមហាផ្ទៃបានប្រជុំផ្ទៃក្នុងជាច្រើនលើក ទើបក្រសួងឈានបើកកិច្ចប្រជុំអន្ដរក្រសួងនាថ្ងៃនេះ។ ខណៈកិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំអន្ដរក្រសួង លើកទី៤ ហើយពិភាក្សាលើជំពូកទី៣ ជាពិសេស សេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក និងចំនួន៥០មាត្រា៕

អត្ថបទដែលជាប់ទាក់ទង
ការបោះឆ្នោតនៅ USA: លោក BIDEN នាំមុខលោក ត្រាំ ៩១-៧៣
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី