មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ មូលនិធិម៉ានី នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី និងមានការចូលរួមពីសំណាក់តំណាងក្រសួង និងស្ថានប័នពាក់ព័ន្ធជាច្រើនរូបទៀត។

គួរជម្រាបថា ឆ្នាំ១៩៩៨ គឺជាបន្ទាត់ប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាលទ្ធផលដែលកើតចេញពីការពុះពារស្វែងរកសុខសន្តិភាពជូនជាតិ និងប្រជាជន រហូតមានការវិវឌ្ឍខ្លួនមកដល់ពេលបច្ចុប្បន្នតាមរយៈនយោបាយឈ្នះ ឈ្នះ។ កម្ពុជាដែលធ្លាប់តែត្រូវបានបែងចែកទទួលបានសុខសន្តិភាព និងការបង្រួបបង្រួមជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាង៥០០ឆ្នាំចុងក្រោយ។ 

ភាពយន្តឯកសារ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» បានធ្វើការរៀបរាប់នូវស្ថានភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ដោយបានយកឆ្នាំ១៩៩៨ ជាបន្ទាត់នៃការប្រៀបធៀបវឌ្ឍនភាពសង្គម។ វីដេអូនេះ មានគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងជាមេរៀននៃការដឹកនាំប្រទេសប្រកបដោយសមត្ថភាពក្នុងភាពជាខ្មែរ និងប្រកបដោយធម៌ ហើយបន្តការដឹកនាំប្រទេសឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបដែរថា ភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នេះ មានរយៈពេល ៣០នាទី ដោយតួអង្គសំខាន់ៗក្នុងភាពយន្តរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត ថោង ខុន ដែលឥស្សរជនទាំងបួនរូបបានផ្តល់កិច្ចសម្ភាសស្តីពីនយោបាយ ឈ្នះ ឈ្នះ និងវិស័យបន្ទុករៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០៩
ព័ត៌មានជាតិ
Good News: ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ
ព័ត៌មានជាតិ
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០០
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ USA: លោក BIDEN នាំមុខលោក ត្រាំ ៩១-៧៣
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី