ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិ​បាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយសមភាគី ហុងគ្រី តំណាងដោយ ឯកឧត្តម ភីធឺ ស៊ីចាតូ Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺ សំដៅលើការពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ និងសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស។

ប្រទេសហុងគ្រី គឺជាប្រទេសសមាជិកសហគមន៍អឺរ៉ុបមួយដែលបានពង្រីកទំនាក់ទំនងវិស័យអាកាសចរស៊ីវិលជាមួយព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈទ្វេភាគី ក្រៅពីពហុភាគីជាមួយតំបន់អាស៊ាន។ នេះជាប្រទេសទី ៤៥​ ហើយដែលបានសម្រេចនូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្តែងនូវការអរគុណនិងអំណសាទរចំពោះលទ្ធផលថ្មីមួយទៀត ក្រោមការដឹកនាំនូវនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេច​តេជោ និងអរគុណសន្តិភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកលើការសន្ទនាជាមួយភាគីហុងគ្រីកាលពីឆ្នាំ២០១៥ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលផ្តល់អត្ថប្រយោជទៅវិញទៅមករវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០៩
ព័ត៌មានជាតិ
Good News: ក្រសួងសុខាភិបាល ប្រកាសថាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ
ព័ត៌មានជាតិ
(Update) ការបោះឆ្នោតនៅ USA: លោក Joe Biden បន្តនាំមុខ លោក Trump ១២៩ ទល់នឹង ១០០
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ USA: លោក BIDEN នាំមុខលោក ត្រាំ ៩១-៧៣
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ ជឿជាក់ថានឹងឈ្នះឆ្នោត តែលោកនឹងមិនប្រកាសពីជ័យជម្នះឆាប់ពេកនោះទេ
អន្តរជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី