(សហរដ្ឋអាមេរិក)៖ យោងតាមការផ្សាយរបស់ Fox News បានឲ្យដឹងថា លទ្ធផលឆ្នោតបឋមរបស់បេក្ខជនប្រធានាធិបតី លោក Joe Biden កំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ តាំ លើសំឡេងឆ្នោតគាំទ្រ ៩១-៧៣។ នេះយោងតាមលទ្ធផលគិតត្រឹមម៉ោង ៨:៣០ព្រឹកនេះ ម៉ោងនៅកម្ពុជា។
ខណៈសន្លឹកឆ្នោតគាំទ្រកំពុងប្រដេញគ្នា ហើយមិនទាន់ប្រាកដថា បេក្ខជនរូបណានឹងឈ្នះនៅឡើយនោះ អ្នកស្រាវជ្រាវជាន់ខ្ពស់ជាពលរដ្ឋអាមេរិកាំងបានប្រាប់ Swift News ថា ស្ថានភាពក្នុងប្រទេសហាក់ចាប់ផ្តើមបាត់លំនឹង៕



