​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសម្របសម្រួល ដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ECO BASC FACTORY អ៊ីកូ បេស ហ្វេកធើរី ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារងខេត្ត ចៅក្រម ក្រុមការងារក្រសួងការងារ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្ត។

មានប្រសាសន៍នាកាលនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករ។ ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ត្រូវធ្វើការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ឱ្យបានចប់ជាស្ថាពរ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ អញ្ជើញចុះពិនិត្យសម្ភារៈ នៅក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ECO៕


អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ប.ស.ស. កម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូលក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
ព័ត៌មានជាតិ
ហុងគ្រី ជាប្រទេសទី៤៥​ហើយ ​ដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយកម្ពុជា​
ព័ត៌មានជាតិ
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី