ឯកឧត្តម វេង សាខុន ​ណែនាំមន្ទីរកសិកម្មលើកសំណើស្នើសុំគ្រាប់ពូជស្រូវ ​និងពូជបន្លែ​ ​ដើម្បីធ្វើការបែងចែក​ និងផ្តល់ជូនប្រជាជនដែលរងគ្រោះ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី/ខេត្ត លើកសំណើស្នើសុំគ្រាប់ពូជស្រូវ និងពូជបន្លែ ត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិសម្រេច ស្របតាមអនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធ្វើការបែងចែក និងផ្តល់ជូនប្រជាជនដែលរងគ្រោះ។

ការស្នើរបស់ឯកឧត្តម វេង សាខុន ធ្វើឡើងតាមរយៈគណនីហ្វេសប៊ុកនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដែលឯកឧត្តមបានបញ្ជាក់ថា ក្នុងគោលបំណង៖

- បញ្ចៀសបានការភ័ន្តច្រឡំដោយប្រកាណាមួយនៃការលើកសំណើស្នើសុំ និងបែងចែកពូជស្រូវ និងពូជដំណាំដ៏ទៃទៀត សម្រាប់ធ្វើការស្តារឡើងវិញ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងមួយរយៈកន្លងទៅ នៅតាមបណ្តារាជធានី/ខេត្ត ដែលឈានទៅដល់ការអូសបន្លាយពេលវេលា ហើយទម្លាក់បន្ទុកមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

- បង្កើនល្បឿននៃការស្តារឡើងវិញនូដំណាំស្រូវ និងប្រភេទដំណាំដទៃទៀត ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាន តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា នៅរាជធានីភ្នំពេញ។

តាមរយៈនៃការបញ្ជាក់ជូនខាងលើ ឯកឧត្តរដ្ឋមន្ត្រីមានក្តីសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជា​សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាកសិករដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទាំងអស់ ប្រាកដជាបានយល់ និងសហការនូវអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងធ្វើសកម្មភាព ទាក់ទងទៅនឹងការស្តារឡើងវិញនូវដំណាំកសិកម្មដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង
មូលនិធិម៉ានី ​នឹងសម្ពោធភាពយន្តឯកសារប្រវត្តិសាស្ត្រ ​«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ​នៅថ្ងៃ០៦ ខែវិច្ឆិកាខាងមុខ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​
ព័ត៌មានជាតិ
​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ
ព័ត៌មានជាតិ
​រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ​ខណៈបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាចំនួន ២៨ករណី ​គិតជាទឹកប្រាក់ជាង ​៥សែនដុល្លារអាមេរិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី