​ក្រសួងព័ត៌មាន ​ចេញសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន​ ​ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកានេះ បានចេញសេចក្តីបំភ្លឺជូនសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា ដូចខាងក្រោម ៖

១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ។ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែជាយុទ្ធសាស្រ្តរបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។

២. រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ តាមរយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈទាំងវិសាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។ ភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងឆាប់រហ័ស ពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំងពិភពលោក។ ព្រមជាមួយគ្នានេះដែរ បច្ចុប្បន្ន នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសើ និដ៏បានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។

៣. ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើករណីនីមួយៗនោះឡើយ។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ការអនុ វត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ដូច្នេះអ្នកដែលប្រកបវិជ្ជាជីវៈទាំងអស់ រួមទាំងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណីការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុង ដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតិវិធីតុលាការទេ ដែលជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិសេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។

៤. ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តី ពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្របច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើរភាព។ បន្ថែមពីនេះក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់អាជ្ញាបណ្ណ ទៅលើអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងអាចផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលដែលអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។

ប៉ុន្តែផ្ទុយទៅវិញ ក្រសួងក៏អាចផ្អាកបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបាន តម្កល់ទុកនៅក្រសួងព័ត៌មាន។ ចំពោះករណីដែលក្រសួងព័ត៌មានលុបអាជ្ញាបណ្ណ ចំពោះអង្គភាពសារ ព័ត៌មានមួយចំនួនតូចកន្លងមក ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តិផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

៥. ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មានឱ្យបានខ្ជាប់ខ្លួន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លេការពិត និងអង្គឱតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន៕


អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
ព័ត៌មានជាតិ
ទីក្រុង Sejong របស់កូរ៉េ ​ផ្តល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ​ជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង​
ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់ ​ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ​មាន៩ជំពូក ​និង៥០មាត្រា ​ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបនៅកម្ពុជា​
ព័ត៌មានជាតិ
​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ
ព័ត៌មានជាតិ
​រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ​ខណៈបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាចំនួន ២៨ករណី ​គិតជាទឹកប្រាក់ជាង ​៥សែនដុល្លារអាមេរិក
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ​ណែនាំមន្ទីរកសិកម្មលើកសំណើស្នើសុំគ្រាប់ពូជស្រូវ ​និងពូជបន្លែ​ ​ដើម្បីធ្វើការបែងចែក​ និងផ្តល់ជូនប្រជាជនដែលរងគ្រោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី