អបអរសាទរ ខួប ៨​ឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១២-​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ «​ថ្ងៃនេះ ៨​ឆ្នាំមុន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រែ​ឈ្មោះ​ពី​សមាគមយុវជន​កម្ពុជា​។ ដ្បិតថា ឈ្មោះ ត្រូវបាន​កែប្រែ តែ​ភាពជា​ក្រុមគ្រួសារ ក្តី​ស្រឡាញ់ ការលះបង់ និង​ការចូលរួម ដើម្បី​កម្ពុជា និង​ប្រជាជន​កម្ពុជា គឺ​នៅតែ​បន្ត​មាន​ជា​ដរាប​។ អរគុណ​មហា​គ្រួសារ ស​.​ស​.​យ​.​ក​. ទាំងអស់ ដែល​បានរួម​ដំណើរ​ជាមួយគ្នា ហើយ​យើង​នឹង​នៅតែ​បន្ត​កាន់​ដៃ​គ្នា ដើរ​ទៅមុខ​ប្រកបដោយ​ភាពជឿជាក់​»​។ នេះ​ជា​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ស្មារតី ខ្មែរ​តែមួយ អនាគត​តែមួយ បម្រើ​ជាតិ និង​ប្រជាជន ពិសេស​រួមចំណែក​ក្នុង​កិច្ចការ​សង្គម តាមរយ​:​ការចូលរួម​ស្ម័គ្រចិត្ត​របស់​យុវជន​ពី​គ្រប់​ស្រទាប់​វណ្ណ​: នាំ​ឲ្យ​សម្រេចបាន​សមិទ្ធផល​ជាច្រើន ដូចជា​៖ អង្គរ​សង្ក្រាន្ត ឯក​ត្ត​កម្ម​ពិភពលោក កីឡា សាសនា តន្ត្រី និង​សមិទ្ធផល​ជាច្រើន​ទៀត​។​

​យុវជន​កម្ពុជា ពិត​ជាមាន​មោទកភាព ដែល​បានរួម​ចំណែក ចាប់ពី​ក្នុងនាម​ជា​យុវជន​ស្ម័គ្រចិត្ត រហូត​បានក្លាយ​ជាស​មា​ជិ​ក ក្នុងចំណោម​ជាច្រើន​ម៉ឺន​នាក់​ទូទាំងប្រទេស ដែល​បាន​ចូលរួម និង​ធ្វើ​សកម្មភាព​សង្គម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ 


អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានបន្ទូលថា ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីលោក Boris Johnson ប្រកាសបញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់
ព័ត៌មានជាតិ
ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចូលទៅក្នុងគេហទំព័រដែលមានមេរោគ
ព័ត៌មានជាតិ
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា​ ដែលចប់បេសកកម្មកាទូត
ព័ត៌មានជាតិ
ចាប់បានគ្រឿងញៀនជាង​ ៧គីឡូក្រាម ​និងជនសង្ស័យម្នាក់ ​ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ​នៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ ហុង​គ្រី គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី