(ភ្នំពេញ)៖ ដោយអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤០នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧ.ទោ ស៊ី ផល្លា លោកវ.ឯក ជាវ តុលា នាយករងមន្ទីរ និងលោវ.ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលដឹកនាំពីសំណាក់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាលទ្ធផល នគរបាលបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ, ចាប់យកបានវត្ថុតាង ដែលមានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់ ៧គ.ក្រ ៦២២ ក្រាម។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕




