ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានបន្ទូលថា ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ នៅស្របពេលដែលមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើតឡើងពាសពេញប្រទេសថៃ និងមានការអំពាវនាវឱ្យមានការកែទម្រង់របបរាជាធិបតេយ្យកាន់តែខ្លាំងឡើងនោះ ព្រះមហាក្សត្រ Maha Vajiralongkorn បានហៅប្រទេសរបស់ទ្រង់ថាជា «ដែនដីដែលមានសន្តានចិត្តសម្របសម្រួល»។

ព្រះមហាក្សត្របានឆ្លើយតបនឹងសំណួររបស់ប៉ុស្តិ៍លេខ៤ ក្នុងអំឡុងយាង​ព្រះ​បាទាជាមួយអ្នករាជានិយមពណ៌លឿងរាប់ពាន់នាក់ ដោយបានបង្ហាញការគាំទ្រដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីប្រទេសថៃមានការប្រឆាំងតវ៉ាទាំងរដ្ឋាភិបាល និងរបបរាជានិយមរាប់ខែមកនេះ។

នៅពេលសួរថាតើទ្រង់នឹងមានបន្ទូលអ្វីទៅកាន់ក្រុមអ្នកតវ៉ា? ព្រះមហាក្សត្រទ្រង់មានបន្ទូលថា៖«យើងស្រឡាញ់ពួកគេដូចគ្នា»។ នៅពេលសួរថាតើអាចមានការសម្រាប់សម្រុះសម្រួលទេ? ទ្រង់បានមានបន្ទូលថា៖«ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»។ យ៉ាងណាខាងព្រះរាជវាំងមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការតវ៉ារបស់ក្រុមបាតុករដែលភាគច្រើនជានិស្សិត ដែលដំបូងឡើយគឺចេញពីការចង់ឱ្យមានការចុះចេញពីតំណែងរបស់លោក ប្រាយុទ្ធ ចានអូចា មុនពេលហ៊ានបំពានលើបម្រាមដ៏យូរអង្វែងរបស់ប្រទេស ដោយអំពាវនាវឱ្យមានការទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង
​អភិបាលខេត្តកណ្ដាល ​ចុះដោះស្រាយវិវាទការងាររវាងកម្មករ ​និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួនពីរ ​នៅផ្លូវជាតិលេខ២១A ​ក្រុងតាខ្មៅ
ព័ត៌មានជាតិ
​រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ​ខណៈបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាចំនួន ២៨ករណី ​គិតជាទឹកប្រាក់ជាង ​៥សែនដុល្លារអាមេរិក
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ​ណែនាំមន្ទីរកសិកម្មលើកសំណើស្នើសុំគ្រាប់ពូជស្រូវ ​និងពូជបន្លែ​ ​ដើម្បីធ្វើការបែងចែក​ និងផ្តល់ជូនប្រជាជនដែលរងគ្រោះ​
ព័ត៌មានជាតិ
​ក្រសួងព័ត៌មាន ​ចេញសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន​ ​ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម​ ប្រាប់ប្រមុខការទូតហុងគ្រីថា ​កម្ពុជាមានវិស័យចំនួន ៤សំខាន់ ​សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត​
ព័ត៌មានជាតិ
​ផ្លូវជាតិលេខ២ លេខ៣ ផ្លូវព្រៃស និងផ្លូវលេខ២០A ​ចាប់ពីរង្វង់មូលកួរស្រូវដល់ស្រុកកណ្តាលស្ទឹង ​ដែលខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់​ ត្រូវបានដាក់ឲ្យចរាចរជាបណ្តោះអាសន្ន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី