ទារិកាទើបនឹងកើត​ ដែលគេច្រកថង់យកទៅបោះចោលនៅគំនរសំរាម​ ត្រូវបានសង្គ្រោះ និងមានអ្នកទទួលចិញ្ចឹម​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ទារិកាសភាពទើបកើតចេញពីផ្ទៃ ត្រូវបានគេច្រកចូលថង់ខ្មៅ រួចយកទៅបោះចោលនៅគំនរសំរាមមួយកន្លែង ខាងក្រោយផ្សារតាំងកសាង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានស្រ្តីជាបុគ្គលិកហាងស្ទីមសោណាម្នាក់ ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល។ នេះបើតាមការឲ្យដឹងពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានបញ្ជាក់ថា នៅមុនពេលកើតហេតុមានស្រ្តីម្នាក់ឈ្មោះ ថន ស្រីម៉ាច អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីមសោណា ក្បែរចំណុចកើតហេតុ ស្នាក់នៅកន្លែងធ្វើការ បានដើរទៅរកទិញអីហូប ស្រាប់តែឮសម្លេងទារិកានេះយំ។ ស្រ្តីរូបនោះ ក៏បានដើរទៅមើលឃើញទារិកា នៅក្នុងថង់ខ្មៅខ្លួនននលគោកគ្មានក្រណាត់រុំបិទបាំងឡើយ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះស្រ្តីនេះ បានយកទារិកាចេញពីគំនរសំរាមទៅប្រគល់ឲ្យស្រ្តីម្នាក់ទៀត ដែលជាម្ដាយមីងរបស់ខ្លួន ឈ្មោះ ប៉ាត កាន់ អាយុ​៥០ឆ្នាំ យកទៅឲ្យពេទ្យកាត់ផ្ចិតឲ្យរួចរាល់ ក៏បានប្រគល់ទៅឲ្យប្អូនស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ ទិត្យ សុគន្ធ អាយុ៣៥ឆ្នាំ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរៀបការយូរហើយ តែអត់មានកូនយកទៅចិញ្ចឹមបន្តក្រោម ការដឹងឮត្រឹមត្រូវពីសំណាក់អាជ្ញាធរ សង្កាត់កាកាបទី២ និងនគរបាលប៉ុស្តិ៍កាកាបទី២៕

អត្ថបទដែលជាប់ទាក់ទង
អបអរសាទរ ខួប ៨​ឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១២-​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០
ព័ត៌មានជាតិ
កម្ពុជា ពុំ​ទទួល​ឥទ្ធិពល​ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ដែល​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​!
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា នា​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​នីតិកម្ម និង​យុត្តិធម៌ នៃ​ក្រសួងយុត្តិធម៌ មាន​សមាសភាព ១៨​រូប ដឹកនាំ​ដោយ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ឯកឧត្តម សួន វិសាល អតីត​ប្រធាន​គណៈមេធាវី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ហុង​គ្រី បើក​ការិយាល័យ នៃ​ស្ថានទូត​ហុង​គ្រី ប្រចាំ​កម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី