ឯកឧត្ដម​ ហង់​ជួន ណារ៉ុន ​ប្រកាស​ ​និង​ចុះ​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា ​​ដំណាក់​កាល​ទី​៣ នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ និង​ចុះ​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ដំណាក់​កាល​ទី​៣ នា​ថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បន្ត​អនុវត្ត​តាម​ស្តង់ដារ​អនាម័យ SOP របស់​ក្រសួង​សុខាភិបាល ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ។

កម្មវិធី​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឡើង​វិញ ដំណាក់​កាល​ទី​៣​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម ក៏​បាន​ប្រគល់​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ម៉ាស់ អាល់កុល ដល់​សាលារៀន​ដើម្បី​ប្រើប្រាស់​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​សម្ដែង​នូវ​កតញ្ញុតាធម៌​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នេះ​ប្រកប​ដោយ​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ 

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​គ្រូ អ្នក​គ្រូ មន្ទីរ​អប់រំ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​តែ​ទាមទារ​នូវ​ការ​ប្រុងប្រយ័ត្ន ដើម្បី​ឱ្យ​ការ​សិក្សា​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​សុវត្ថិភាព៕ ​​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា ពុំ​ទទួល​ឥទ្ធិពល​ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ដែល​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​!
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា នា​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​នីតិកម្ម និង​យុត្តិធម៌ នៃ​ក្រសួងយុត្តិធម៌ មាន​សមាសភាព ១៨​រូប ដឹកនាំ​ដោយ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ឯកឧត្តម សួន វិសាល អតីត​ប្រធាន​គណៈមេធាវី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ហុង​គ្រី បើក​ការិយាល័យ នៃ​ស្ថានទូត​ហុង​គ្រី ប្រចាំ​កម្ពុជា
ព័ត៌មានជាតិ
ទារិកាទើបនឹងកើត​ ដែលគេច្រកថង់យកទៅបោះចោលនៅគំនរសំរាម​ ត្រូវបានសង្គ្រោះ និងមានអ្នកទទួលចិញ្ចឹម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី