GOOD NEWS: អូស្ត្រាលីប្រកាសផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ​និងគាំទ្រកម្ពុជា ​ដើម្បីទទួលបានថ្នាំបង្ការប្រកបដោយសុវត្ថិភាព​ និងតម្លៃសមរម្យ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងទឹកប្រាក់ចំនួន ៥០០លានដុល្លារអូស្ត្រាលី ស្តីពីការទទួលបានថ្នាំវ៉ាក់សាំង និងគម្រោងសន្តិសុខសុខាភិបាលក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោកជំទាវ Hon Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសមាជិកព្រឹទ្ធសភាអូស្រ្តាលី មានប្រសាសន៍ថា សម្រាប់ប្រទេសទាំងឡាយក្នុងតំបន់យើង មិនមានអាទិភាពអ្វី ខ្ពស់ជាងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះឡើយ។ ការទទួលបានវ៉ាក់សាំងឱ្យបានទាន់ពេល និងមានសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ នឹងបញ្ជាក់ឱ្យឃើញថាកម្ពុជា អូស្ត្រាលី និងបណ្តាប្រទេសនានាក្នុងតំបន់យើង នឹងអាចវិលត្រឡប់ទៅរកភាពដើមក្នុងការ ធ្វើដំណើរ ទេសចរណ៍ និងពាណិជ្ជកម្ម។

បើតាមស្ថានទូតអូស្ត្រាលី គំនិតផ្តួចផ្តើមខាងលើនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការវ៉ាក់សាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ ក៏នឹងរួមបញ្ចូលទាំងលទ្ធកម្មនិងការផ្តល់កម្រឹតវ៉ាក់សាំង ការវាយតម្លៃសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំង (តាមគោលការណ៍អង្គការសុខភាពពិភពលោក World Health Organization (WHO) ) និងការគាំទ្របច្ចេកទេសសម្រាប់គោលនយោបាយ និងផែនការចាក់ថ្នាំបង្ការ។

ប្រទេសអូស្រ្តាលី នៅតែប្តេជ្ញាចិត្តគាំទ្រដល់ការទទួលបានថ្នាំបង្ការ ប្រកបដោយសុវត្ថិភាពនិងតម្លៃសមរម្យ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅ​កម្ពុជា នា​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​នីតិកម្ម និង​យុត្តិធម៌ នៃ​ក្រសួងយុត្តិធម៌ មាន​សមាសភាព ១៨​រូប ដឹកនាំ​ដោយ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ឯកឧត្តម សួន វិសាល អតីត​ប្រធាន​គណៈមេធាវី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ហុង​គ្រី បើក​ការិយាល័យ នៃ​ស្ថានទូត​ហុង​គ្រី ប្រចាំ​កម្ពុជា
ព័ត៌មានជាតិ
ទារិកាទើបនឹងកើត​ ដែលគេច្រកថង់យកទៅបោះចោលនៅគំនរសំរាម​ ត្រូវបានសង្គ្រោះ និងមានអ្នកទទួលចិញ្ចឹម​
ព័ត៌មានជាតិ
ឯកឧត្ដម​ ហង់​ជួន ណារ៉ុន ​ប្រកាស​ ​និង​ចុះ​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា ​​ដំណាក់​កាល​ទី​៣ នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី