(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក។ ពិធីបើកសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកនេះ ក៏មានការផ្សាយបន្តផ្ទាល់ តាមរយៈគេហទំព័ររដ្ឋសភា ដែលមានអាសយដ្ឋាន៖ http://nac.org.kh/ និង Facebook Page រដ្ឋសភា ដែលមានអាសយដ្ឋាន៖ https://www.facebook.com/CambodiaAssembly/។ នេះគឺជាការផ្សាយផ្ទាល់តាមគេហទំព័រ និងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភា ជាលើកដំបូង។



