(ភ្នំពេញ)៖ ពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ "គ្រូបង្រៀនឆ្លាតវៃដើម្បីការអប់រំឌីជីថល” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ។
ក្រសួងអប់រំ បានចាត់ទុកទិវាគ្រូបង្រៀនពិភពលោក ០៥ តុលា គឺជាឱកាសដែលមនុស្សទូទាំងសាកលលោកសម្តែងការដឹងគុណ ភាពកតញ្ញូ ព្រមទាំងផ្ដល់តម្លៃចំពោះគ្រូបង្រៀនដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី វិជ្ជាជីវៈ ក្នុងការផ្ទេរ និងផ្ដល់ចំណេះដឹង ព្រមទាំងបំណិនក្នុងការអភិវឌ្ឍសង្គមជាតិ៕




