ការសាងសង់ផ្លូវ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប​ យកបទពិសោធន៍ខ្លះពីក្រុងព្រះសីហនុ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ​)៖​ កាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ 


ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។


ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់ ក្រោយបានជិះរថយន្តចេញពីមន្ទីរពេទ្យដើម្បីស្វាគមន៍អ្នកគាំទ្រ
អន្តរជាតិ
ព្រះរាជដំណាក់ដ៏ល្អវិចិត្រនៃព្រះរាជបុត្រីព្រះករុណាព្រះបាទស៊ីសុវត្ថិ ត្រូវបានជួសជុលនិងរក្សារូបរាងដើម
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះសុខភាព នៅក្រុងប៉េកាំង ប្រទេសចិន​ នៅស្អែកនេះ
ព័ត៌មានជាតិ
«សហគមន៍បាគងភូមិខ្ញុំ» ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! រដ្ឋមន្ត្រី ថោង ខុន បង្ហាញការគាំទ្រពេញទំហឹង និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយគាំទ្របន្ថែមដល់សហគមន៍
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បង្ហាញកំហុស លោក​ ព្រំ សាន ថ្មី​មួយទៀត ជុំវិញការបង្ហោះព័ត៌មានបំភ្លើស បំពុលសង្គម
ព័ត៌មានជាតិ
បន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិ ត្រូវបានដាក់ឲ្យប្រើប្រាស់​នៅបរិវេណមុខប្រាសាទអង្គរវត្ត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី