ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះសុខភាព នៅក្រុងប៉េកាំង ប្រទេសចិន​ នៅស្អែកនេះ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារសូមព្រះអនុញ្ញាត និងអនុញ្ញាតអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

ព្រះរាជសាររបស់ព្រះមហាក្សត្របានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។

នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង
ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ចាក់​បេតុង និង​ដាក់លូ សម្រេចបាន ១០០% នៅសល់តែ​រៀបចំ​ខឿន កម្រាល​ក្រា​នី​ត ដាក់​បង្គោល​ភ្លើង ដាំ​ដើមឈើ និង​ផ្កា​
ព័ត៌មានជាតិ
នៅថ្ងៃនេះ ព្រះមហាក្សត្រ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព
ព័ត៌មានជាតិ
GOOD NEWS៖ មាន​អ្នកជា​សះស្បើយ​ម្នាក់ នៅថ្ងៃនេះ​!
ព័ត៌មានជាតិ
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចេញសេចក្តីថ្លែងការណ៍ស្តីពីការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខ នៃមូលដ្ឋានសមុទ្ររាម
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ
ព័ត៌មានជាតិ
ព្រះរាជដំណាក់ដ៏ល្អវិចិត្រនៃព្រះរាជបុត្រីព្រះករុណាព្រះបាទស៊ីសុវត្ថិ ត្រូវបានជួសជុលនិងរក្សារូបរាងដើម
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី