ក្រុមអ្នកតវ៉ា ទុកពេលឱ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ៣ថ្ងៃដើម្បីលាលែងពីតំណែង​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ មេដឹកនាំបាតុកម្មនៅប្រទេសថៃ​បានឱសាន​វាទ​មួយ ទៅកាន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ឱ្យចុះចេញពីតំណែង បើមិនដូច្នេះទេ គាត់នឹងប្រឈមជាមួយអ្នកតវ៉ាពេញដងផ្លូវជាថ្មីទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ថ្លែងទៅកាន់ហ្វូងបាតុករកាលពីថ្ងៃពុធ កញ្ញា Patsaravalee Tanakitvibulpon បាននិយាយថា៖«ប្រសិនបើគាត់មិនលាលែងពីតំណែងក្នុងរយៈពេល ៣ថ្ងៃ គាត់នឹងប្រឈមមុខនឹងមហាជនម្តងទៀត»។ ប៉ុន្មានម៉ោងបន្ទាប់ពីកញ្ញាបានថ្លែងបែបនេះ កញ្ញាក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាម ខណៈដែលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មេដឹកនាំបាតុករជាច្រើនត្រូវបានប៉ូលីសថៃចាប់ខ្លួនជាបន្ដបន្ទាប់។

ទីក្រុងបាងកកប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ៨ថ្ងៃ ជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ ប៉ូលីសនិយាយថា មនុស្សរាប់ម៉ឺននាក់បានដើរក្បួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ហើយអ្នករៀបចំការតវ៉ាបាននិយាយថា ចំនួនអ្នកចូលរួមមានជិត ៥០,០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្រ្តី ប្រទេសប៊ុលហ្គារី ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមនៅប្រទេសថៃ
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តប្រជាជនចិន ដែលជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក
អន្តរជាតិ
សមាគមមិត្តភាពថៃ-កម្ពុជា ផ្តល់អំណោយជូនស្ថានទូតកម្ពុជា ​ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា ​ពិសេសជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់​
អន្តរជាតិ
អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បាត់បង់ជីវិត ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស
អន្តរជាតិ
រុស្ស៊ី នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន នៅដើមខែវិច្ឆិកាខាងមុខនេះ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី