សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ តាម​ការគ្រោងទុក នា​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

ពិធីចែកអំណោយ​របស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើង ពីរគោលដៅ ថ្ងៃទី២១ និង​២២ ខែតុលា ឆ្នាំ២០២០៖

- គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

- គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ តាម​រថយន្ត ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន ប្រមាណ ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​សម្តេច​តេ​ជោ លើកឡើងថា សម្តេច នឹង​បំពេញការងារ​ពីរ​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​២៣ ​ខែតុលា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ផង​។​

​សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​។​ល​។ តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន ដែល​រងគ្រោះ​។ 

​សម្តេច ក៏​សូម​កោតសរសើរ​ចំពោះ​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

​នៅពេលនេះ ខេត្តបន្ទាយមានជ័យ កំពុង​រងគ្រោះ​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​មកពី​ប្រទេស​ថៃ​។ ក្នុងនោះ នៅ​ក្រុង​ប៉ោយប៉ែត បាន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង ដែល​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន នា​ថ្ងៃទី​២៣​តុលា​!
ព័ត៌មានជាតិ
រថយន្តយោធា ២៩០​គ្រឿង ដែល​ទើប​ទិញ​ពី​ចិន កំពុង​បញ្ចេញ​មហិទ្ធិឫទ្ធិ ដោយ​ក្លាយជា​មធ្យោបាយ សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​គ្រោះទឹកជំនន់ នាពេលនេះ​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃទី​២៣ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១
ព័ត៌មានជាតិ
ជនរងគ្រោះ ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង មកដល់​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ កើនឡើង​ដល់ ៣៤​នាក់​ហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើមសំណេះសំណាល ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៉ូឡូញ ទើប​ធ្វើដំណើរ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​តុលា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី