ឡានធំ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​នានា ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ដោយសារតែ​ទឹក​ជន់​លិច​ផ្លូវ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន និង​ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធំ​ទាំងអស់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូនដំរី នៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា ក្នុងភូមិ​សាស្ត្រ​ទីប្រជុំជន ក្រុង​ប៉ោយប៉ែត ឲ្យ​បាន​ជ្រាបថា ដោយ​រង​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ពី​ថៃ បានធ្វើ​ឲ្យ​កម្រិត​ទឹក កើន​ឡើងជា​គំហុក បណ្តាល​ឲ្យ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ ក្នុងភូមិ​មួយចំនួន ដែល​នៅជាប់​តាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ រួច​ច្រាល​មក​លិច​ចំណាត់​ផ្លូវជាតិ​លេខ​៥ និង​ទីប្រជុំជន ក្នុង​ក្រុង​ប៉ោយប៉ែត ផងដែរ​។​

​ដើម្បី​ការពារ​សុវត្ថិភាព និង​ជៀសវាង​ការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានប្រកាស ផ្អាក​បណ្តោះអាសន្ន​នូវ​យានយន្ត​ដឹកជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូនដំរី នៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវ​ក្នុង​ទីប្រជុំជន ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​ទឹក​ស្រក​ទៅវិញ​អស់​៕​

អត្ថបទដែលជាប់ទាក់ទង
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»
ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំនាំយកអំណោយចែកដល់ពលរដ្ឋនៅស្រុកស្ទោង និងក្រើនរំឭកឱ្យកម្លាំងសមត្ថកិច្ចត្រៀមអន្តរាគមន៍ចាំជួយពលរដ្ឋ
ព័ត៌មានជាតិ
ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញហើយ កាលពីម្សិលមិញនេះ
ព័ត៌មានជាតិ
ព្យុះ​ថ្មី​មួយទៀត ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៥-២៦ ខែតុលា អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ម​កលើ​ប្រទេស​កម្ពុជា នៅ​ភាគ​ឦសាន​
ព័ត៌មានជាតិ
ដោយសារតែ​ភ្លៀង​យប់មិញ ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង​បន្តិច នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី