ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញហើយ កាលពីម្សិលមិញនេះ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance បើកដំណើរការកម្មវិធី TikTok ឡើងវិញបន្ទាប់ពីកម្មវិធីត្រូវបានបិទកាលពីដើមខែនេះ។

បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យបើកជាបណ្ដោះអាសន្ននេះគឺក្រោយពីក្រុមហ៊ុន ByteDance បានសន្យាថាពួកគេនឹងមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងព័ត៌មាន ឬសាច់រឿងអសីលធម៌ដែលទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន។

គួររំឭកផងដែរថាកម្មវិធី TikTok ត្រូវបានបិទដោយសារតែក្រុមហ៊ុនមានភាពព្រងើយកន្តើយក្នុងការអនុវត្តនៃការស្នើសុំរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រង ព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន ៤០ ប៉ុន្តែក្រុមហ៊ុនអាចបិទបានតែពីរប៉ុណ្ណោះ។

សូមបញ្ជាក់ថា ទោះបីជាកម្មវិធី TikTok ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក្ដី ក្រុមហ៊ុនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមាតិកាដើម្បីចៀសវាងពីការបិទជាលើកទីពីរនោះ៕

អត្ថបទដែលជាប់ទាក់ទង
ទីបំផុតបានដឹងហើយ! ផ្លូវក្រវ៉ាត់ក្រុងទី៤ តាមពិត កាត់​តាមស្រុកក្នុងខេត្តទាំង៤នេះសោះ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត
ព័ត៌មានជាតិ
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧបត្ថម្ភ «អង្ករ» ជិត ៥០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»
ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំនាំយកអំណោយចែកដល់ពលរដ្ឋនៅស្រុកស្ទោង និងក្រើនរំឭកឱ្យកម្លាំងសមត្ថកិច្ចត្រៀមអន្តរាគមន៍ចាំជួយពលរដ្ឋ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី