រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម។

នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន ០៤ ក្នុងនោះរួមមាន អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធស្រុក អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្ត។ ចំពោះអនុក្រឹត្យទាំង០៤ខាងលើនេះ មានអនុក្រឹត្យចំនួន០២ ដែលយើងទាំងអស់គ្នាបានសហការគ្នា រៀបចំផ្ទៀងផ្ទាត់ បញ្ជីឈ្មោះមន្ត្រី ការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍ការងារ ដើម្បីជ្រើសរើសតែងតាំងជាប្រធានការិយាល័យ ហើយដែលការងារនេះគឺមានលក្ខណៈស្មុគស្មាញ និងតក់ក្រហល់បំផុត (ដូចជាមានពេលវេលាតែមួយសប្តាហ៍ ឬ ១០ថ្ងៃ) គឺត្រូវរៀបចំឱ្យបានរួចរាល់ ស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យ ដែលបានដាក់ចេញ និងសេចក្តីសម្រេចរបស់ គ.ជ.អ.ប ស្តីពីការដាក់ឲ្យអនុវត្តផែនការសកម្មភាព និងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី