នាយករដ្ឋមន្ត្រីកូរ៉េ ជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង​សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ និងភាគីកម្ពុជា ​ដើម្បីប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង​ នៅថ្ងៃទី២០ ខែតុលានេះ បានជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីកូរ៉េ Chung Sye-kyun ដែលជំនួបនេះបានផ្ដោតសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីត១៩។

ឯកឧត្តមបានឲ្យដឹងថា បន្ថែមពីនេះកិច្ចការងារសហប្រតិបត្តិការលើវិស័យកសិកម្មក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង 

​សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ NongHyup (NH) និងភាគីកម្ពុជា ដើម្បីប្រែក្លាយវិបត្តិពិភពលោកកូវីដ១៩ នេះទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ។

ក្នុងជំនួបនេះដែរ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីមានកិត្តិយសដោយបានទទួលអាហារថ្ងៃត្រង់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីដើមខែកុម្ភៈកន្លងមកនេះ ដោយសម្ដេចតេជោគឺជាភ្ញៀវបរទេសទី ១ ពេលដែលគាត់ទើបទទួលតំណែងជានាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រីមានអនុស្សាវរីយ៍ល្អជាមួយប្រទេសកម្ពុជា ដែលកាលពីឆ្នាំ២០១៣ បានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលនោះ ហើយបានកោតសរសើរដល់ការអនុវត្តនូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាទៀតទាត់។

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ NH (NongHyup) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៦១ ខណៈដែល​ខ្លួន​មាន​សហករណ៍​ជា​សមាជិក​ចំនួន ១១១៥ ដែល​តំណាងឱ្យ​កសិករ​ជា​សមាជិក​ជាង ២,៤ លាន​នាក់​នៅក្នុង​ប្រទេស​កូរ៉េ​៕ 

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២១ ខែតុលា តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ២៦​ម៉ឺន​នាក់ ត្រូវ​ជាង ៨៧% នៃ​ស្ថិតិ​ប៉ាន់ស្មាន​សរុបជាង ៣០ម៉ឺននាក់
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ​ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ​ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ​ដើម្បីដឹកនាំកិច្ចប្រជុំធំៗចំនួន៣​ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
ផ្លូវជនបទគ្រប់ទីកន្លែងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ​នឹងស្នើសុំធ្វើការស្តារ និងជួសជុលឡើងវិញ ​
ព័ត៌មានជាតិ
ក្រសួងធនធានទឹកប្រកាសថា ​ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងជាលំដាប់​ ក្នុងរយៈពេល៤ ទៅ៦ថ្ងៃខាងមុខ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី