ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង«គម្រោងតេជោភូមិ១០០» ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ និងដោយមានអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។

គោលបំណងនៃជំនួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់អំពីការជ្រើសរើសកំណត់ទីតាំងដែលមានសក្តានុពលចំនួន០៥កន្លែង ក្នុងខេត្តកំពង់ចាម ដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ «គម្រោងតេជោភូមិ១០០»។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថាទីតាំងដែលត្រូវបានជ្រើសរើជាទីតាំងដែលមានសក្តានុពល វប្បធម៌ និងប្រវត្តិសាស្រ្ត មានសក្តានុពលទាក់ទាញការវិនិយោគឯកជន និងផ្អែកលើកត្តាប្រជាសាស្រ្ត។ សម្រាប់ខេត្តកំពង់ចាម ទីតាំងចំនួន០៥កន្លែងដែលមានសក្តានុពល ដែលត្រូវជ្រើសរើស និងពិនិត្យសិក្សាបន្ថែមរួមមាន៖ ប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម, រមណីដ្ឋានភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម, រមណីដ្ឋានភ្នំប្រុស-ភ្នំស្រី ឃុំក្រឡា ស្រុកកំពង់សៀម, រមណីដ្ឋានទឹកឆា, រមណីដ្ឋានភ្នំជើងព្រៃ និងកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ឯកឧត្តម អភិបាលខេត្ត បានចាត់តាំងឲ្យក្រុមការងារខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធចូលរួមសហការជាមួយក្រុមការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) ដើម្បីចុះពិនិត្យ និងសិក្សានៅតាមទីតាំងនីមួយៗដែលបានលើកឡើង និងស្នើឲ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) សិក្សាលំអិតបន្ថែមលើគម្រោងអភិវឌ្ឍន៍ជាប្លង់មេ ដើម្បីដាក់ឆ្លង និងពិភាក្សាជាមួយខេត្តបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) ជម្រុញការសិក្សា និងដាក់បញ្ចូលជាអាទិភាពនូវគម្រោងប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ដែលជាកន្លែងមានសក្តានុពលវប្បធម៌ប្រវត្តិសាស្រ្ត និងការទាក់ទាញភ្ញៀវទេសចរណ៍។

គួរបញ្ចាក់ថា៖ «គម្រោងតេជោភូមិ១០០»នឹងត្រូវអនុវត្តក្នុងទីតាំងចំនួន ១០០ នៅទូទាំងប្រទេស។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ សំដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងធនធានទឹកប្រកាសថា ​ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងជាលំដាប់​ ក្នុងរយៈពេល៤ ទៅ៦ថ្ងៃខាងមុខ​
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកូរ៉េ ជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង​សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ និងភាគីកម្ពុជា ​ដើម្បីប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ​
ព័ត៌មានជាតិ
ទីបំផុតបានដឹងហើយ! ផ្លូវក្រវ៉ាត់ក្រុងទី៤ តាមពិត កាត់​តាមស្រុកក្នុងខេត្តទាំង៤នេះសោះ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត
ព័ត៌មានជាតិ
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧបត្ថម្ភ «អង្ករ» ជិត ៥០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី