ព្យុះ​ថ្មី​មួយទៀត ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៥-២៦ ខែតុលា អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ម​កលើ​ប្រទេស​កម្ពុជា នៅ​ភាគ​ឦសាន​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ​ថា នៅក្នុង​មហាសមុទ្រ ស្ថិតនៅ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​អាចមាន​ខ្យល់ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល ( SAUDEL ) ដែល​តាម​ការ​ព្យាករ ជា​លក្ខណៈ​តំបន់ បង្ហាញថា ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​ប្រទេស​វៀតណាម ត្រង់ចំណុច​ខេត្ត​វិញ ក្នុងអំឡុង​ថ្ងៃទី​២៥-២៦ ខែតុលា​។ ព្យុះ​នេះ អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៃ​ភាគ​ឦសាន ប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស បង្ហាញថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​តិច ទៅ​មធ្យម​។ រីឯ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​តិច ទៅ​មធ្យម​។ ដោយឡែក នៅ​តំបន់​មាត់សមុទ្រ ក៏​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​បង្គួរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​អំពាវនាវ​សូម​សាធារណជន បន្ត​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ នៅ​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែតុលា អាចមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត
ព័ត៌មានជាតិ
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧបត្ថម្ភ «អង្ករ» ជិត ៥០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»
ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំនាំយកអំណោយចែកដល់ពលរដ្ឋនៅស្រុកស្ទោង និងក្រើនរំឭកឱ្យកម្លាំងសមត្ថកិច្ចត្រៀមអន្តរាគមន៍ចាំជួយពលរដ្ឋ
ព័ត៌មានជាតិ
ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញហើយ កាលពីម្សិលមិញនេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី