(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយសារតែភ្លៀងកាលពីយប់មិញ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត កើនឡើងបន្តិច នៅព្រឹកថ្ងៃទី២០តុលានេះ។
ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
- កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ ស្រកចុះ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
- កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ
- កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា «ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ»៕




