រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បី​ពិនិត្យអនុម័តការងារនីតិកម្ម​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំ បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន ៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ដែលបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ មាន៖

១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ 

២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ 

៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 

និង៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលយកតាមសំណើរបស់រាជរដ្ឋាភិបាល និងបានអនុម័តប្រគល់ដល់គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ 

៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ 

- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ 

- ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។ 

និង៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នេះ នឹងផ្សាយជូន នៅពេលបញ្ចប់នៃកិច្ចប្រជុំ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំនាំយកអំណោយចែកដល់ពលរដ្ឋនៅស្រុកស្ទោង និងក្រើនរំឭកឱ្យកម្លាំងសមត្ថកិច្ចត្រៀមអន្តរាគមន៍ចាំជួយពលរដ្ឋ
ព័ត៌មានជាតិ
ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញហើយ កាលពីម្សិលមិញនេះ
ព័ត៌មានជាតិ
ព្យុះ​ថ្មី​មួយទៀត ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៥-២៦ ខែតុលា អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ម​កលើ​ប្រទេស​កម្ពុជា នៅ​ភាគ​ឦសាន​
ព័ត៌មានជាតិ
ដោយសារតែ​ភ្លៀង​យប់មិញ ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង​បន្តិច នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​
ព័ត៌មានជាតិ
ឡានធំ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​នានា ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ដោយសារតែ​ទឹក​ជន់​លិច​ផ្លូវ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី