មេដឹកនាំប្រទេសកូរ៉េខាងជើង ផ្ញើសារជូនពរ ដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យជាសះស្បើយពីជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារជូនពរ ដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។

លោក គីម បានជូនពរលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លោកស្រី មេឡានៀ ត្រាំ ឱ្យឆាប់ជាពីជំងឺ COVID-19 ហើយគាត់ជឿជាក់ថា អ្នកទាំងពីរនឹងឆ្លងផុតពីជំងឺដ៏សាហាវនេះបាន។

រំលឹកដែរថា លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨ និង២០១៩ ហើយបានបន្តផ្លាស់ប្តូរសារ ទោះបីខ្វះការរីកចម្រើនលើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ សារចុងក្រោយរបស់លោក គីម ជុងអ៊ុន ហាក់ដូចជាបង្ហាញថា មេដឹកនាំទាំង ២ នៅតែមានទំនាក់ទំនងល្អដដែល ទោះបីចរចាគ្នាមិនដែលត្រូវក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តយ៍យុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង សម្រេច​ចុះឈ្មោះ​គណបក្ស ឯកភាព​ជាតិខ្មែរ ក្នុង​បញ្ជី​គណបក្សនយោបាយ​
នយោបាយ
អភិបាលខេត្ត​កោះកុង ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដី​លំនៅឋាន និង​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​ឆ្វេ​ល​ចេញពី​តំបន់ការពារធម្មជាតិ​
ព័ត៌មានជាតិ
អភិបាលខេត្ត​កំពង់ឆ្នាំង ជំរុញ​ការងារ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ ៤​កន្លែង នៅក្នុង​ស្រុក​ទឹកផុស
ព័ត៌មានជាតិ
បេក្ខភាពប្រធានាធិបតីអាមេរិក លោក ចូ បាយដិន តេស្តអវិជ្ជមានកូវីដ-១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី