ទប់មិនជាប់ទេ! ដាច់ទំនប់បាសាក់ ៥ម៉ែត្របន្ថែមទៀត ​ពេលកំពុងបិទកន្លែងដាច់ធំទី១​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាត់ដំបង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលានេះថា ការដ្ឋានជួសជុលបិទទំនប់បាសាក់ នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ដែលដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបានគ្រោងបញ្ចប់បិទកន្លែងដាច់ធំទី១ តែនៅពេលល្ងាចមានភ្លៀងធ្លាក់ច្រើន រអិលគ្រឿងចក្រមិនអាចធ្វើបាន គួបផ្សំកម្រិតទឹកក្នុងអាងឡើងផង ធ្វើឲ្យដាច់ទំនប់បន្ថែមទៀតប្រមាណ ៥ម៉ែត្រ។

ក្រសួងធនធានទឹក បានបន្ថែមថា នៅព្រឹកថៃ្ងនេះមេឃកំពុងបន្តមានភ្លៀងធ្លាក់នៅឡើយ ក្រុមការងារបានសម្រុកដឹកថ្មមកស្តុកឲ្យច្រើនដើម្បីទំលាក់។ ទំនប់​បាសាក់ ស្ថិតក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង មាន​សមត្ថភាពរក្សា​ទឹក​ទុក​បានប្រមាណ​ជា ២០លាន​ម៉ែត្រគូប៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សន្ទនា​តាមរយៈ​ទូរគមនាគមន៍​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​
ព័ត៌មានជាតិ
រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ប្រចាំការ នៅតាម​ទីតាំង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង
ព័ត៌មានជាតិ
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត បានជា​សះស្បើយ​!
ព័ត៌មានជាតិ
USA: ការស្ទង់មតិបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រនាំមុខ៥០% ខណៈលោក ដូណាល់ ត្រាំ ទទួលបាន៤១.៤%
ព័ត៌មានជាតិ
មុននេះ ក្រសួង​ប្រកាស​ពីស្ថានភាព​អាកាសធាតុ​នៅកម្ពុជា​បន្ថែម​ទៀត
ព័ត៌មានជាតិ
មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី JAGUAR I-PACE បានមកដល់កម្ពុជាហើយ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី