មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី JAGUAR I-PACE បានមកដល់កម្ពុជាហើយ!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មពិធីដ៏ពិសេសមួយដើម្បីសម្ពោធ និងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណីតរបស់ ម៉ាក់JAGUAR I-PACE​ 2020  ដែលទើបតែមកដល់ប្រទេសកម្ពុជា។

កម្មពិធីនេះមានវត្តមានពីសំណាក់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ក៏ភ្ញៀវកត្តិយសជាច្រើន ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពអធិកអធម និងគួរជាទីមោទភាពបំផុតនៅអាគារតាំងលក់ របស់ JAGUAR LAND ROVER រាជធានីភ្នំពេញ ។

លោក ងន សាំង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត និងចែកចាយផ្តាច់មុខនូវ JAGUAR I-PACE 2020 ដែលជារថយន្តអគ្គិសនីប្រណីត ក្នុងចំណោមរថយន្តអគ្គិសនីល្បីៗនៅអឺរ៉ុប និងអាមេរិក។ យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០១៨ ផលិតផលរថយន្តអគ្គិសនីទូទាំងពិភពលោកមានសន្ទុះកើនឡើង បើគិតមកទល់ពេលបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនី មានការកើនឡើង ២.៦ ភាគរយ បើធៀបជាមួយទីផ្សាររថយន្តធម្មតានៅទូទាំងសកលលោក។

ត្បិតតែបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាងណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020​ ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ ។

ត្បិតតែបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាងណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020​ ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ ។

ក្នុងឪកាសនោះដែរ លោក ហុង ឌីណា  ប្រធានផ្នែកលក់នៃក្រុមហ៊ុនJAGUAR CAMBODIA បានមានប្រសាសន៏ថា រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ៣ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលយើងទទួលបានមានដូចជា៖ ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និង ពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ។លោកបានបន្តទៀតថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺផ្ដល់ភាពងាយស្រួល មានផាសុខភាព និងសន្សំសំចៃថវិកាជាច្រើនដូចជា៖ កាត់បន្ថយថ្លៃចំណាយទៅលើប្រេងឥន្ធនៈប្រេងម៉ាស៊ីន និងថ្លៃសេវាកម្មថែទាំម៉ាស៊ីនរថយន្ត ។ជាមួយគ្នានេះផងដែរ លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia បានព្យាករណ៍ថា សម្រាប់ឆ្នាំ ២០២០ នេះ រថយន្តអគ្គិសនីទាំងអស់លើសកលលោកមានចំនួនជាង ៣លានគ្រឿងហើយ ហើយសម្រាប់នៅឆ្នាំ ២០៣០ អាចនឹងឈានទៅដល់ជាង ២០លានគ្រឿង ដូច្នេះអាចមានន័យថា នៅថ្ងៃអនាគតមនុស្សនឹងងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឲ្យរថយន្តធម្មតាដូចសព្វថ្ងៃវិញ ។យោងតាមការព្យាករណ៍ខាងលើទើប JAGUAR បានសម្រេចផលិតរថយន្ត JAGUAR I-PACE នេះឡើង ហើយក៏បាននាំចូលមកកាន់កម្ពុជា តាមរយៈក្រុមហ៊ុន RMA Cambodia ដោយបានក្លាយជារថយន្តអគ្គិសនីប្រណីតដំបូងគេនៅកម្ពុជា។ ហើយចំពោះតម្លៃនៃរថយន្ត JAGUAR I-PACE 2020 លើទីផ្សារកម្ពុជាគឺ សមរម្យទៅនឹងគុណភាព​ ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជា៖ ឧបករណ៍បញ្ចូលភ្លើង ទទួលបានការធានារយៈពេល ៥ឆ្នាំ ផ្ដល់ជូនសេវាកម្មថែទាំរយៈពេល៥ឆ្នាំឥតគិតថ្លៃ ផ្ដល់ជូននូវសេវាកម្មជំនួយតាមដងផ្លូវរយៈពេល៥ឆ្នាំ និងធានាទៅលើអាគុយរយៈពេលរហូតដល់ ៨ឆ្នាំ។គួរបញ្ចាក់ផងដែរថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាតទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៍មានបន្ថែមៈ

សូមទំនាក់ទំនង: 023 888-811 / 070 999-111 |

 Website: http://www.jaguarcambodia.com

Official Facebook Page: Jaguar Cambodia

Official Instagram Page: @Jaguarcambodia

អត្ថបទដែលជាប់ទាក់ទង
ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ៥១១ គ្រួសារ នៅ​ស្រុក​មោងឫស្សី បានទទួល​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី
ព័ត៌មានជាតិ
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សន្ទនា​តាមរយៈ​ទូរគមនាគមន៍​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​
ព័ត៌មានជាតិ
រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ប្រចាំការ នៅតាម​ទីតាំង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង
ព័ត៌មានជាតិ
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត បានជា​សះស្បើយ​!
ព័ត៌មានជាតិ
USA: ការស្ទង់មតិបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រនាំមុខ៥០% ខណៈលោក ដូណាល់ ត្រាំ ទទួលបាន៤១.៤%
ព័ត៌មានជាតិ
មុននេះ ក្រសួង​ប្រកាស​ពីស្ថានភាព​អាកាសធាតុ​នៅកម្ពុជា​បន្ថែម​ទៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី