សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សន្ទនា​តាមរយៈ​ទូរគមនាគមន៍​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នា​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ បាន​ជួប​សន្ទនា​តាមរយៈ​ទូរគមនាគមន៍ ជាមួយនឹង​លោកជំទាវ លីន​ដា រី​ណូ (LINDA Reynois)​សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី ស្តីពី ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ​ទាំងពីរ​កម្ពុជា​-​អូស្ត្រាលី និង​វិធានការ​នៃ​ការទប់ស្កាត់​កូ​វីដ​-១៩ (Covid-19)​។​

​ក្នុងជំនួប​សន្ទនា​តាម​ទូរ​សព្ទ័​នាពេលនោះ លោកជំទាវ លីន​ដា រី​ណូ (LINDA Reynois) បាន​សំដែង​ការចូលរួម​សោកស្តាយ​ចំពោះ​ការ​ពលី​ជីវិត​កងទ័ព​កម្ពុជា​ម្នាក់ នៅ​ប្រទេស​ម៉ាលី និង​ផលប៉ះពាល់​ដោយសារ​ខ្យល់ព្យុះ​ដែល​កំពុង​កើតមានឡើង​នាពេលនេះ និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​កម្ពុជា ដែលមាន​ដំណោះស្រាយ​យ៉ាង​ល្អ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។ លោកជំទាវ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី បានបញ្ជាក់​ជាថ្មី​ម្តងទៀត ចំពោះ​ការប្តេជ្ញាចិត្ត ក្នុងការ​រក្សា​នូវ​តួនាទី​ជា​ស្នូល​របស់​អាស៊ាន​នៅក្នុង​និម្មាបណកម្ម​សន្តិសុខ​តំបន់ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​។ ជាមួយគ្នានេះដែរ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ពិជ័យ​សេនា និង​កម្ពុជា ដែល​បាន​គាំទ្រ​ឲ្យ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​អូស្ត្រាលី លើក​ទី​១ ដែល​បានធ្វើ​កន្លងទៅ ហើយ​ផ្អែកលើ​ជោគជ័យ​នេះ យើង​នឹង​បន្ត​នូវ​កិច្ចប្រជុំ​នេះ​តទៅទៀត​។ លោកជំទាវ​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ការធ្វើ​បច្ចុប្បន្នភាព នូវ​ឯកសារ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​អូស្ត្រាលី ដែល​អូស្ត្រាលី​ទើប​បានធ្វើ​បច្ចុប្បន្នភាព ដែល​ក្នុងនោះ​បានបញ្ជាក់​អំពី​គោលនយោបាយ​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច ហើយ​ក្នុង​គោលនយោបាយ​នោះ អូស្ត្រាលី​គិតថា នៅក្នុង​ក្របខណ្ឌ ក៏ដូចជា​ស្ថានភាព​ដែលមាន​ជម្ងឺឆ្លង​កូ​វីដ​១៩​នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា និង​អូស្ត្រាលី ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ធ្វើ​ការងារ​ផ្សេងៗ​បម្រើ​ឲ្យ​ការរក្សាសន្តិសុខ​ក្នុង​តំបន់ ហើយ​តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​នូវ​ឯកសា​រ​យុទ្ធសាស្ត្រ​ការពារជាតិ​អូស្ត្រាលី​នេះ គឺ​បាន​បញ្ជាក់ថា​៖ អូស្ត្រាលី​នឹង​ក្លាយជា​ដៃគូ​មួយ ដែល​កាន់​តែមាន​សមត្ថភាព​ថែមទៀត ដើម្បី​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​។ ក្នុងនោះ​អូស្ត្រាលី​បានលើកឡើង​អំពី​គំនិត​ផ្តួចផ្តើម​ជាច្រើន ហើយ​គំនិត​ផ្តួចផ្តើម​ទាំងនោះ ក៏បានផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​ផងដែរ ក៏ដូចជា ការផ្តល់​អាហារូបករណ៍​ការហ្វឹកហ្វឺន​ផ្នែក​ភាសា​អង់គ្លេស និង​ឱកាស​ផ្សេងៗ​ទៀត ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​រក្សា​សន្តិភាព វិស័យ​ការពារ​ជម្ងឺឆ្លង​ជាដើម​។ 

​លោកជំទាវ បាន​បញ្ជាក់ថា អូស្ត្រាលី មាន​ក្តី​រីករាយ​ណាស់ ដែល​មន្ត្រី​យោធា​អូស្ត្រាលី បាន​ចូលរួម​រៀបចំ​សៀវភៅ​ស ការពារជាតិ​កម្ពុជា​ផងដែរ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ​ចំពោះ លោកជំទាវ លីន​ដា រី​ណូ (LINDA Reynois) ដែល​បាន​ផ្តួចផ្តើម​ធ្វើ​កិច្ចសន្ទនា​តាមរយៈ​ទូរគមនាគមន៍ ក្នុង​គោលបំណង នៃ​កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង​ទៅនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ និង​ពង្រឹង​ការថែរក្សា ការ​ប្រា​ស្រា័​យ​ទាក់ទង ដែល​កិច្ចប្រជុំ​ធម្មតា​មិនអាច​ប្រព្រឹត្តទៅបាន ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​កំពុងតែជួបប្រទះ​នូវ​ការ​ប្រឈម​បញ្ហា​នៃ​ជម្ងឺ​កូ​វីដ​-១៩​ជា​សកល​នេះ​។ 

​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា ប្រការនេះ ភាគី​ទាំងពីរ គួរ​មាន​មធ្យោបាយ និង​នីតិវិធី​ការពង្រឹង​ជា​ដៃគូ​ទ្វេភាគី និង​កិច្ច​សហ​ប្រតិការ​លើ​គ្រប់​វិស័យ ក្នុងការ​សហការ​ផ្លាស់​ប្តូរ​បទពិសោធន៍ បច្ចេកទេស ជំនាញ​វិទ្យាសាស្ត្រ សម្រាប់​សង្គ្រោះបន្ទាន់​លើ​ផ្នែក​សុខាភិបាល​សាធារណៈ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​នេះ ដោយ​ផ្តោតលើ​វិស័យ​សំខាន់ៗ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍ ធានា​ឲ្យ​បាន​សន្តិភាព សន្តិសុខ ស្ថេរភាព និង​ការ​ស្តារឡើងវិញ​ផ្នែក​សង្គម​សេដ្ឋកិច្ច ដោយ​ឈរលើ​គោលការណ៍​សមភាព និង​ផលប្រយោជន៍ និង​គោរព​គ្នា​ទៅវិញទៅមក​។​

​សម្តេច​ពិជ័យ​សេនា ក៏​ថ្លែ​អំណរគុណ​ចំពោះ​ក្រសួងការពារជាតិ​អូស្ត្រាលី ដែល​បាន​ជួយ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​សង្កេតការណ៍​យោធា ក្របខណ្ឌ​អង្គការសហប្រជាជាតិ និង​ជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស​ទាំង​នៅ​កម្ពុជា និង​នៅ​អូស្ត្រាលី​។ ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កងទ័ព​ទាំងពីរ​លើ​គ្រប់​វិស័យ ហើយ​យើង​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ និង​គាំទ្រ​គ្នា​ទៅវិញទៅមក៕​

អត្ថបទដែលជាប់ទាក់ទង
លោក​ឧកញ៉ា លី ហួរ និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ធ និង​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី
ព័ត៌មានជាតិ
ពេទ្យធ្មេញ ដែល​បើកឡាន​បុក និង​ថយ​កិន​សម្លាប់​យុវជន​ម្នាក់ នៅ​ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន​ទៅដល់​តុលាការ​ហើយ​!
ព័ត៌មានជាតិ
Breaking News៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើនឡើង​ដល់​ជាង ២៤​ម៉ឺន​នាក់ រីឯ​អ្នកស្លាប់ កើន​ដល់ ២៤​នាក់​
ព័ត៌មានជាតិ
ទោះជា​ផ្លូវ ៣៤​ខ្សែ ធ្វើ​រួច​ស្ទើរតែ​ទាំងស្រុង​ក៏ដោយ តែ​ខេត្ត​ព្រះសីហនុ នៅតែ​លិច​ទឹក ដោយសារ​ភ្លៀង​ខ្លាំង​!
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​សប្បុរជន បន្ត​នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ផ្តល់ជូន​ប្រជាពលរដ្ឋ​
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ៥១១ គ្រួសារ នៅ​ស្រុក​មោងឫស្សី បានទទួល​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី