(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរងគ្រោះ កើនឡើងដល់ប្រមាណ ៦១ ៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥ ៤២៨ នាក់។ ក្នុងនោះ ប្រជាពលរដ្ឋជម្លៀសពីផ្ទះលិចទឹក ទៅទួលសុវត្ថិភាព មាន ៧ ៩៩៧ គ្រួសារ ស្មើប្រមាណ ២៦ ៦០៨នាក់។ ចំណែកប្រជាជនស្លាប់ ដោយលង់ទឹក មកដល់ព្រឹកថ្ងៃទី១៧ ខែតុលានេះ បានកើនឡើងដល់ ២៤ នាក់ ដោយមានក្មេង ៨នាក់។




