រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កែប)៖ រសៀលថ្ងៃសុក្រ​​ ទី​១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត។ ក្នុងកិច្ចប្រជុំបានលេីកយកនៅរបៀបវារៈចំនួន២ ដើម្បីពិនិត្យ ពិភាក្សាគឺ៖

១-សេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងទិសដៅអនុវត្តត្រីមាសបន្ទាប់

២-បញ្ហាផ្សេងៗ

ថ្លែងក្នុងកិច្ចប្រជុំ​ ឯកឧត្តម​អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់​ មន្ទីរ អង្គភាព​ជុំវិញខេត្ត​ ​និងអាជ្ញាធរក្រុង​ ស្រុក​ ត្រូវបញ្ជូនរបាយការណ៍មករដ្ឋបាលខេត្ត​ឲ្យទាន់ពេលវេលា ដេីម្បីខេត្តមានមូលដ្ឋានក្នុងការបូកសរុប និងពិនិត្យទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងនោះដែរ ឯកឧត្តមបានផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន​ ក្តាប់ឲ្យជាប់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ មានខ្យល់ព្យុះ ទឹកជំនន់​ ដេីម្បីងាយស្រួយឆ្លេីយតបឲ្យបានទាន់ពេលវេលា។

ឯកឧត្តមបន្តថា ខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង​ កំពុងគំរាមកំហែងដោយជំនន់ទឹកភ្លៀង ទោះបីជាខេត្តកែប​ ពុំទាន់មានតំបន់ណាមួយរងការជន់លិចក៏ដោយ​ ក៏សូមឲ្យអាជ្ញាធរក្រុង-ស្រុក​ និងអ្នកពាក់ព័ន្ធ ត្រៀមសម្ភារ និងទីទួលមានសុវត្ថិភាព ទុកជម្លៀសប្រជាពលរដ្ឋគ្រាមានជំនន់ទឹកភ្លៀងកើតឡើង ក្រៅពីនេះមន្ទីរជំនាញត្រូវត្រៀមបម្រុងស្តារ ជួសជុលហេដ្ឋារចនាសម្ព័ន្ធឡេីងវិញ ពិសេស​ មន្ទីរធនធានទឹកត្រូវតាមដានស្ថានភាពទឹកទំនប់ទាំងអស់ឲ្យបានគ្រប់ពេលវេលា ចាំបើករំដោះទឹកជៀសវាងបាក់ខ្នងទំនប់។ ដោយឡែកមន្ទីរសុខាភិបាលក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហាអនាម័យ ហូបស្អាត បង្កាជំងឺឆ្លងនានា និងត្រូវត្រៀមបរិក្ខា​ និងថ្នាំដង្កូវ​ សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះក្នុងករណីមានទឹកជំនន់កេីតមានឡេីង។ ជាមួយគ្នានេះ​ ឯកឧត្តមអភិបាលខេត្ត ជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ និងទប់ស្កាត់នៅការរំលោភបំពាន ដីរបស់រដ្ឋ ដីរបស់ប្រជាជន ការកាប់បំផ្លាញព្រៃកោងកាង ព្រៃឧទ្យានជាតិ និងចាក់ដីចូលសមុទ្រជាដើម ពីសំណាក់ជនខិលខូច។

បន្ទាប់ពីកិច្ចប្រជុំ​រួច​ ឯកឧត្តម អភិបាល​ខេត្ត​ រួមជាមួយ​ អភិបាលរងខេត្ត​ បានអញ្ជេីញដឹកនាំ​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរស្រុក​ និងអាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យទីតាំងចាក់ដីរំលោភឆ្នេរមួយកន្លែង​ និងចាត់វិធានការ​ ឲ្យអ្នកដែលបានចាក់ដីនោះកាយចេញឲ្យដូចសភាពដេីមវិញ។ បន្ទាប់មក ឯកឧត្តម​ បានបន្តចុះពិនិត្យ អាងស្តុកទឹកទំនប់រនេស ស្ថិតនៅឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ ដេីម្បីពិនិត្យស្ថានភាពទឹកដែលកេីនឡេីង ក្នុងអំឡុងពេលភ្លៀងកំពុងធ្លាក់ក្រោមឥទ្ធិពល ព្យុះទី១៧ ដែលមានឈ្មោះថា សូឌែល(SAUDAL)៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្តល់អំណោយដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែជ័យលាភីថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០
ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ បន្តទទួលជំនួយជាអង្ករ និងទឹកបរិសុទ្ធពីក្រុមហ៊ុនឯកជន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០គ្រួសារ
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ជម្រុញឲ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តតាមដាន ទោះបីទឹកអាងទំនប់ម្កាក់នៅស្រុកជីក្រែង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី