អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​សប្បុរជន បន្ត​នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ផ្តល់ជូន​ប្រជាពលរដ្ឋ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ ពិធី​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ទីកន្លែង​មាន​សុវត្ថិភាព ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ធ្វើឡើង​ជាថ្មីទៀត កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។ លើក​នេះ ជា​អំណោយ​របស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ស្រីអូន សហគ្រាស ទៀ ណាំ​ហាក់ និង CEO Mater Club​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ទទួលបាន​ជំនួយ​សង្គ្រោះបន្ទាន់ នៅពេលនេះ មាន​ចំនួន ១៧៨៤ គ្រួសារ​។ ក្នុងនោះ នៅ​ផ្លូវ​វាង​ក្រុង ប្រជាពលរដ្ឋ មកពី​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ២៨០ គ្រួសារ នៅ​ក្បាលស្ពាន​សែ​សិន សង្កាត់​ព្រះ​ពន្លា ២៦០ គ្រួសារ និង​នៅ​សាលាសង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ១៣០​គ្រួសារ នៅ​កា​រ៉ា​ស​សាំង​តេ​លា ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ប្រជាពលរដ្ឋ ៤៣៤ គ្រួសារ និង​នៅ​វត្ត​សុភមង្គល សង្កាត់​អូរ​អំបិល ប្រជាពលរដ្ឋ ៦៨០ គ្រួសារ​។ ក្នុង ១​គ្រួសារៗ ទទួលបាន​អង្ករ ១០​គីឡូក្រាម ភួយ​១ ត្រីខ ១០​កំប៉ុង មី​១​កេស​។​

​ក្នុងឱកាស​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ មាន​ប្អូនស្រី ស្រីអូន ចុះមក​ផ្ទាល់ ប្អូនស្រី សុជាតិ​តា សហគ្រាស ទៀ ណាំ​ហាក់ និង CEO Master Club ដែល​បាន​ខិតខំ​នាំ​ជំនួយ​សង្គ្រោះ​ទាំងនេះ មក​ចែកជូន​ប្រជាពលរដ្ឋ តាំង​ព្រឹក រហូតដល់​ល្ងាច នៅ​ច្រើន​គោលដៅ ដើម្បី​ចែករំលែក​ជួយ​ដល់​បងប្អូន​យើង ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បង្ហាញថា ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ផល​ប៉ះ ពាល់​លើ ៩​ក្រុង ស្រុក ៣៧ ឃុំ សង្កាត់ បណ្តាលឱ្យ​លង់ទឹក​ស្លាប់​មនុស្ស​ចំនួន ០៦​នាក់ ប៉ះពាល់ លំនៅឋាន​សរុប​ចំនួន ៨៥៣៥​ខ្នង មនុស្ស ៣៤ ៧១៣​នាក់ និង​បាន​ជម្លៀស ទៅ​ទីទួល​សុវត្ថិភាព ចំនួន ១ ៤៧៣ គ្រួសារ មាន​មនុស្ស ៥ ៦២៦​នាក់ លិច​ស្រែ​ចំនួន ១១ ១៨៨ ហិកតា ដំឡូង​មី ១ ៩០៤​ហិកតា និង​ដំណាំ​រួមផ្សំ ៤១៩​ហិកតា សាលារៀន ៥២​កន្លែង ត្រូវ​ផ្អាក​ការសិក្សា មណ្ឌល​សុខភាព ៦​កន្លែង វត្ត​២៥ សាលាឃុំ​២ ផ្លូវ ៣៦៨​កន្លែង (​ប្រវែង ២០០ ៨៨៧ ម៉ែត្រ​)៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី ហួរ និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ធ និង​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី
ព័ត៌មានជាតិ
ពេទ្យធ្មេញ ដែល​បើកឡាន​បុក និង​ថយ​កិន​សម្លាប់​យុវជន​ម្នាក់ នៅ​ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន​ទៅដល់​តុលាការ​ហើយ​!
ព័ត៌មានជាតិ
Breaking News៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើនឡើង​ដល់​ជាង ២៤​ម៉ឺន​នាក់ រីឯ​អ្នកស្លាប់ កើន​ដល់ ២៤​នាក់​
ព័ត៌មានជាតិ
ទោះជា​ផ្លូវ ៣៤​ខ្សែ ធ្វើ​រួច​ស្ទើរតែ​ទាំងស្រុង​ក៏ដោយ តែ​ខេត្ត​ព្រះសីហនុ នៅតែ​លិច​ទឹក ដោយសារ​ភ្លៀង​ខ្លាំង​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី