ថៃ ប្រកាសក្រឹត្យបន្ទាន់មួយដើម្បីគ្រប់គ្រងការតវ៉ាទ្រង់ទ្រាយធំ ខណៈមេដឹកនាំបាតុកម្ម៣នាក់ត្រូវបានចាប់ខ្លួន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រទេសថៃបានហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ឬសារតាមអ៉ីនធឺណេត ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ បន្ទាប់ពីក្រឹត្យបន្ទាន់មួយត្រូវបានប្រកាសដើម្បីបញ្ចប់ការតវ៉ារបស់ក្រុមបាតុករ។ នេះបើយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ការតវ៉ានៅប្រទេសថៃបានកើតឡើងអស់រយៈពេល ៣ខែ រួចមកហើយ ខណៈកាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ ក្រុមអ្នកតវ៉ាបានបោះជំរំនៅខាងក្រៅវិមានរដ្ឋាភិបាល ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ចុះចេញពីតំណែង។

ការប្រកាសនេះត្រូវបានអមដោយឯកសារដែលដាក់ចេញនូវវិធានការណ៍ ដែលចូលជាធរមានចាប់ពីម៉ោង ៤ព្រឹក ដើម្បីហាមឃាត់ការជួបជុំធំៗ និងអនុញ្ញាតឱ្យអាជ្ញាធរហាមឃាត់ប្រជាជនមិនឱ្យចូលក្នុងតំបន់ណាមួយដែលពួកគេបានកំណត់។

បន្ទាប់ពីក្រឹត្យបន្ទាន់បានចូលជាធរមាន ប៉ូលីសប្រឆាំងកុបកម្មក៏បានចាប់ផ្ដើមធ្វើសកម្មភាពលើអ្នកតវ៉ា ដែលបានបោះជំរំក្រៅវិមានរដ្ឋាភិបាលកាលពីយប់ថ្ងៃពុធ ប៉ុន្តែមនុស្សរាប់ពាន់នាក់ដែលបានតវ៉ានៅទីនោះបានចាកចេញរួចទៅហើយ។ ប្រភពនិយាយថា យ៉ាងហោចណាស់មេដឹកនាំបាតុកម្ម ៣នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែខាងប៉ូលីសមិនបានធ្វើអត្ថាធិប្បាយលម្អិតភ្លាមៗនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
មិនធម្មតា! ទីបំផុតកំពូលរថយន្តអគ្គិសនី JAGUAR I-PACE បានមកដល់កម្ពុជាហើយ!
ព័ត៌មានជាតិ
ទប់មិនជាប់ទេ! ដាច់ទំនប់បាសាក់ ៥ម៉ែត្របន្ថែមទៀត ​ពេលកំពុងបិទកន្លែងដាច់ធំទី១​
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្តុំតវ៉ាទាំងកំហឹង ក្រោយរដ្ឋាភិបាលថៃប្រកាសវិធានការណ៍បន្ទាន់ ដើម្បីព្យាយាមបញ្ឈប់ការធ្វើបាតុកម្ម
ព័ត៌មានជាតិ
លោកមេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៣៩លាននាក់ ខណៈជាង១លាននាក់បានស្លាប់ដោយសារតែវីរុសនេះ
ព័ត៌មានជាតិ
អ្នកធ្វើដំណើរលើយន្តហោះឃោសនាបោះឆ្នោតរបស់លោក Joe Biden ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី