(អន្តរជាតិ)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៣៩លាននាក់ (៣៩,២០២,០២៨) ខណៈការស្លាប់បានកើនដល់ ១លាន ១០ម៉ឺននាក់ (១,១០៣,៣៤៣) និងមានអ្នកជាសះស្បើយជាង ២៩លាននាក់(២៩,៣៩៤,៦៣៨)។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ worldometers នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
សរុបមក សហរដ្ឋអាមេរិកនៅតែឈរលេខ១ ជាមួយនឹងករណីសរុប ៨.២ លានករណី និងមានអ្នកស្លាប់សរុបចំនួន ២២ម៉ឺននាក់, ប្រទេសឥណ្ឌាមានករណីសរុប ៧.៣ លានករណី និងមានអ្នកស្លាប់ជាង ១១ម៉ឺននាក់ និងប្រេស៊ីលនៅតែឈរលេខ៣ ដោយមានករណីសរុប ៥.១ លាននាក់ និងមានអ្នកស្លាប់សរុប ១៥ម៉ឺននាក់៕




