(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅក្នុងខេត្តប៉ៃលិន។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕




