ខេត្តសៀមរាបបញ្ជាក់ថា ​ស្ថានភាពទឹកនៅតំបន់ភ្នំគូលែន ​មិនទាន់ប្រកាសអាសន្ននោះទេ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសៀមរាប សង្កេតឃើញថា មានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថា ស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ ដូចមាននៅក្នុងរូបភាពដែលបានថត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់៕



អត្ថបទដែលជាប់ទាក់ទង
ក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្តុំតវ៉ាទាំងកំហឹង ក្រោយរដ្ឋាភិបាលថៃប្រកាសវិធានការណ៍បន្ទាន់ ដើម្បីព្យាយាមបញ្ឈប់ការធ្វើបាតុកម្ម
ព័ត៌មានជាតិ
លោកមេធាវី លី ច័ន្ទតុលា ជាប់ឆ្នោតក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៣៩លាននាក់ ខណៈជាង១លាននាក់បានស្លាប់ដោយសារតែវីរុសនេះ
ព័ត៌មានជាតិ
អ្នកធ្វើដំណើរលើយន្តហោះឃោសនាបោះឆ្នោតរបស់លោក Joe Biden ឆ្លងកូវីដ-១៩
ព័ត៌មានជាតិ
ថៃ ប្រកាសក្រឹត្យបន្ទាន់មួយដើម្បីគ្រប់គ្រងការតវ៉ាទ្រង់ទ្រាយធំ ខណៈមេដឹកនាំបាតុកម្ម៣នាក់ត្រូវបានចាប់ខ្លួន
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​សម្រេចផ្តល់ថវិកាបន្ទាន់​ចំនួន​ ១០០លានរៀល​ ​ដល់សាខាកាកបាទក្រហមកម្ពុជា​ខេត្តប៉ៃលិន ​ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋរងគ្រោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី