ជំនន់ទឹកភ្លៀង៖ ​ផ្តាច់ជីវិតមនុស្ស ១០នាក់ ​ជនលិចផ្ទះជាង៣ម៉ឺនខ្នង​ ដំណាំជាង១២ម៉ឺនហិកតា និងបំផ្លាញផ្លូវ ស្ពានជាច្រើនទៀត​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ នេះបើតាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងការបន្ត បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។ ក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។

រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១០នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។

ទន្ទឹមនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា៣០ម៉ឺន ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែក ១០ម៉ឺនដុល្លារ ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ, ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ
ព័ត៌មានជាតិ
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ​បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី